(ប៉េកាំង)៖ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែងដើម្បីទទួលបាន ការរីកចម្រើន និងត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មី នៃការអភិវឌ្ឍរបស់ខេត្ត Yunnan ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន។
ខណៈពេលដែលចុះត្រួតពិនិត្យការងារនៅខេត្ត Yunnan នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានសង្កត់ធ្ងន់ថា ខេត្ត Yunnan ត្រូវតែអនុវត្តយ៉ាងម៉ត់ចត់នូវការរៀបចំចាត់ចែងជា យុទ្ធសាស្រ្តរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការអភិវឌ្ឍតំបន់ភាគខាងលិច និងតំបន់ខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេយ៉ងសេ អនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយ នូវគំនិតអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវគោលដៅការងារទូទៅទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើ ការជំរុញ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ រំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ខិតខំប្រឹងប្រែង ដើម្បីទទួលបានការរីកចម្រើន និងត្រូវអនុវត្តជាក់ស្តែង ក្នុងន័យបង្កើតជានិម្មបនកម្មថ្មី នៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន