(វ៉ាស៉ីនតោន)៖​ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ បាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់​ ត្រាំ កំពុងតាមដានសកម្មភាពរបស់មេដឹកនាំបណ្តោះអាសន្ននៅទីក្រុង​ Damascus ខណៈដែលទីក្រុងវ៉ាស៉ីនតោននឹងកំណត់គោលនយោបាយនាពេលអនាគតជាមួយស៉ីរី ប៉ុន្តែការបន្ធូរបន្ថយទណ្ឌកម្មណាមួយក្នុងពេលភ្លាមៗនេះ​ ទំនងជាមិនអាចទៅរួចទេ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី២២​ ខែមីនា​ ឆ្នាំ​ ២០២៥។

លោកស្រី​ Tammy Bruce​ បានឱ្យដឹងថា​ «​យើងកំពុងតាមដានសកម្មភាពរបស់អាជ្ញាធរបណ្តោះអាសន្នស៉ីរី​ជាទូទៅលើបញ្ហាមួយចំនួន។ យើង​ក៏​បន្ត​អំពាវនាវ​ឱ្យ​មាន​រដ្ឋាភិបាល​ស៉ីវិលរួម​បញ្ចូល​គ​្នា​ ដែល​អាច​ធានា​ថា​ស្ថាប័ន​ជាតិ​មាន​ប្រសិទ្ធភាព ផ្តល់នូវការឆ្លើយតប និង​តំណាងឱ្យប្រជាជន»។ នៅពេលត្រូវបានថាតើសហរដ្ឋអាមេរិក​ អាចបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ស៉ីរីឬទេ? លោកស្រី​ Bruce បាននិយាយថា មិនមានគម្រោងផ្លាស់ប្តូរត្រង់ចំណុចនេះទេ។

គួរបញ្ជាក់ថា​ នេះជាការឱ្យដឹងដ៏កម្រមួយ​ ជុំវិញការគិតគូរនៃរដ្ឋបាលលោក​ ត្រាំ​ ចំពោះគោលនយោបាយស៉ីរី​ ខណៈដែលទីក្រុងវ៉ាស៉ីនតោន​ បានស្ងប់ស្ងាត់ខ្លាំងលើប្រធានបទនេះចាប់តាំងពីការឡេីងកាន់តំណែង៕