(សេអ៊ូល)៖​ អ្នកពន្លត់អគ្គីភ័យពីរនាក់ត្រូវបានរកឃើញថាស្លាប់ និងពីរនាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលភ្លើងឆេះព្រៃជាង ២០កន្លែងបានឆាបឆេះនៅទូទាំងប្រទេសកូរ៉េខាងត្បូង​ នាថ្ងៃសៅរ៍ ទី២២​ ខែមីនា​ ឆ្នាំ​ ២០២៥​ រួមទាំងការឆេះមួយកន្លែងនៅនៅភាគអាគ្នេយ៍នៃឧបទ្វីបកូរ៉េផងដែរ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

អ្នកពន្លត់អគ្គីភ័យដែលបានស្លាប់​ គឺនៅពេលកំពុងព្យាយាមពន្លត់ភ្លើងនៅក្នុងខេត្ត South Gyeongsang ដែលចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយបានប៉ះពាល់ដល់ផ្ទៃដី ២៧៥ហិកតា គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ។ អ្នកស្រុកជាង ២០០នាក់ត្រូវបានជម្លៀសចេញ។

រដ្ឋាភិបាលកូរ៉េខាងត្បូង​ បានប្រកាសតំបន់នេះថាជាតំបន់គ្រោះមហន្តរាយ​ នៅល្ងាចថ្ងៃសៅរ៍។​ ប្រធានស្តីទី លោក Choi Sang-mok បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពន្លត់ភ្លើង​ ខណៈដែលភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារតែមានខ្យល់បោកបក់ខ្លាំង៕