(ប៉េកាំង)៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំប្រទេសចិន លោក Khalil Hashmi បាននិយាយថា ការពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ គឺកំពុងស្ថិតក្នុងដំណើរការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ ២០២៥។
លោក Hashm បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅខាងក្រៅវេទិការ Boao ក្នុងខេត្ត Hainan ប្រទេសចិន ថាវាគឺជា «វាទំនួលខុសត្រូវរបស់ប៉ាគីស្ថាន ហើយប៉ាគីស្ថាន កំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន»។ លោកបន្ថែមថា «ខ្ញុំគិតថាប្រទេសរបស់យើងទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងលក្ខខណ្ឌនៃការចែករំលែកព័ត៌មាន ទាក់ទងនឹងការអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារ ដើម្បីធានាថាជនជាតិចិនដែលធ្វើការនៅប៉ាគីស្ថាន មានសុវត្ថិភាព»។
គួរបញ្ជាក់ថា ជនជាតិចិន គឺជាគោលដៅរបស់ក្រុមបំបែកខ្លួនប៉ាគីស្ថាន ដែលបានចាត់ទុកថាទីក្រុងប៉េកាំងកំពុងជួយប៉ាគីស្ថាន ឱ្យទាញយករ៉ែនៅខេត្ត Balochistan ភាគនិរតីដែលមិនទាន់ការអភិវឌ្ឍ ហើយដែលទីនោះចិនមានកំពង់ផែយុទ្ធសាស្ត្រ និងទទួលបានផលប្រយោជន៍ពីការរុករករ៉ែ៕