(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងដឹកនាំដោយផ្ទាល់ការធ្វើតេស្ដដ្រូនអត្តឃាតដែលមានបំពាក់បច្ចេកវិទ្យា AI ហើយបាននិយាយថាសមត្ថភាព គ្រប់គ្រងដ្រូន និង AI គួរតែក្លាយជាអាទិភាពកំពូលមួយនៅក្នុងការអភិវឌ្ឍអាវុធទំនើបៗ។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា បានឱ្យដឹងថាលោក គីម ក៏បានចុះត្រួតពិនិត្យដ្រូនស៊ើបការណ៍សម្ងាត់ដែលត្រូវបាន ធ្វើបច្ចុប្បន្នភាពដែរ ដោយដ្រូនទាំងនេះមានសមត្ថភាពអាចចាប់សញ្ញាគោលដៅជាច្រើន និងសកម្មភាពរបស់សត្រូវទាំងនៅលើដី និងនៅសមុទ្រ។ «ការបំពាកបច្ចេកវិទ្យា AI លើដ្រូន គួរតែ ក្លាយជាអាទិភាពកំពូល និងត្រូវបានអភិវឌ្ឍនៅក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ»។ នេះជាការលើកឡើងរបស់លោក គីម ត្រូវបានដកស្រង់សម្ដីដោយ KCNA។
គួរបញ្ជាក់ថា កូរ៉េខាងជើង ក៏បានបញ្ចេញយន្ដហោះព្រមានពីសញ្ញាអាសន្នជាលើកដំបូងផងដែរ ដែលយន្ដហោះនេះមានសមត្ថភាពអាចនឹងធ្វើឱ្យប្រសើរនូវប្រព័ន្ធការពារដែនអាកាសស៊េរី ចាស់របស់ខ្លួន។ ប៉ុន្តែ ដោយផ្អែករូបភាពផ្កាយរណប ក្រុមអ្នកវិភាគធ្លាប់បាននិយាយថាកូរ៉េខាងជើងកំពុងអភិវឌ្ឍយន្ដហោះដឹកជញ្ជូន Il-76 ផលិតដោយរុស្ស៉ី ឱ្យក្លាយទៅជាយន្ដហោះព្រមានពី សញ្ញាអាសន្ន៕