(ប៉េកាំង)៖ កាលពីពីថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅខេត្ត Guizhou និងខេត្ត Yunnan ជាបន្តបន្ទាប់។
ខេត្ត Guizhou និងខេត្ត Yunnan គឺជាតំបន់ពហុជនជាតិរបស់ប្រទេសចិនដែលមានវប្បធម៌ចម្រុះបែប។ ពីភូមិ Zhaoxing ជនជាតិ Dong ខេត្ត Guizhou ដល់ទីក្រុងបុរាណ Lijiang ខេត្ត Yunnan ការចុះត្រួតពិនិត្យការងារលើកដំបូង របស់ប្រធានរដ្ឋចិនបន្ទាប់ពីមហាសន្និបាតសភាទាំងពីរឆ្នាំ២០២៥ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ក្នុងតំបន់ជនជាតិភាគតិច។
មកទស្សនាភូមិភ្នំនិងសហគមន៍ម្តងហើយម្តងទៀត លោកបានជួបសំណេះសំណាល ជាមួយប្រជាជនគ្រប់ជនជាតិ ពិភាក្សាអំពីសាមគ្គីភាពជនជាតិ និងការកាត់បន្ថយភាពក្រីក្រ និងរួមគ្នាស្វែងរកយុទ្ធសាស្ត្រអភិវឌ្ឍន៍។ដំណើរឆ្លងកាត់ទន្លេនិងភ្នំដ៏ឆ្ងាយ ត្រូវបានចារនូវពាក្យសន្យាដ៏ម៉ឺងម៉ាត់ដែលថា “មិនអាចបោះបង់ចោលជនជាតិណាមួយ បានឡើយ"៕
វិទ្យុមិត្តភាពកម្ពុជាចិន