(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នៃវេទិកា Boao សម្រាប់អាស៊ីបានបើក។ ភ្ញៀវកិត្តិយសលើសពី១៥០០រូប ដែលមកពីប្រទេសនិងតំបន់ជាង៦០ បូករួមទាំងអ្នកនយោបាយសំខាន់ៗរបស់ប្រទេសជាច្រើន តំណាងអង្គការអន្តរជាតិនិងតំណាងសហគ្រាសជាដើមបានចូលរួមពិធីបើក។
វេទិកានៃកិច្ចប្រជុំប្រចាំឆ្នាំនេះ គឺពិភាក្សាជុំវិញទិសដៅធំចំនួនបួនគឺ ក្តាប់ជាប់និន្នាការ ជំរុញកំណើន កសាងអនាគតនិងស្វែងរកកម្លាំងចលករ ព្រមទាំងពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យាឈានមុខ ដូចជាការប្រើប្រាស់និងគ្រប់គ្រងបញ្ញាសិប្បនិម្មិត និងការតភ្ជាប់ឌីជីថលជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន