(ប៉េកាំង)៖ ថ្ងៃទី៣១ ខែមីនា ការិយាល័យនយោបាយនៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពី «បទប្បញ្ញត្តិស្តីពីការងារអភិរក្ស និងត្រួតពិនិត្យបរិស្ថាន និងអេកូឡូស៊ី»។ លោក Xi Jinpingប្រធានរដ្ឋចិនបានអញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។

កិច្ចប្រជុំបានបង្ហាញថា ការត្រួតពិនិត្យនិងការពារបរិស្ថានអេកូឡេស៊ីរបស់មជ្ឈិមបក្ស គឺជាវិធានការសំខាន់របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីជំរុញការកសាង អរិយធម៌អេកូឡូស៊ី ត្រូវតែប្រកាន់ខ្ជាប់និងបង្កើន ការដឹកនាំរបស់បក្សកុម្មុយនីស្តចិន សម្រាប់ការងារអធិការកិច្ចក្នុងកិច្ចការពារបរិស្ថាន បន្តដើរតួនាទីអធិការកិច្ចជាដាវដ៏មុតស្រួច និងពង្រឹងបន្ថែមទៀត នូវទំនួលខុសត្រូវនយោបាយនៃគ្រប់តំបន់និងស្ថាប័ន ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាត។ ត្រូវតែពង្រឹងការកសាង ក្រុមអធិការកិច្ច បង្កើនការគ្រប់គ្រងតាមស្តង់ដារ និងពង្រឹងរបៀបរបបការងារ និងវិន័យឱ្យបានម៉ឺងម៉ាត់៕

វិទ្យុមិត្តភាពកម្ពុជាចិន