(ប៉េកាំង)៖ ក្នុងឱកាសពិធីបុណ្យឆេងម៉េង ប្រជាជនកាន់តែរំលឹកវិញ្ញាណក្ខន្ធយ៉ាងជ្រាលជ្រៅ ចំពោះវីរជនដែលបានពលីជីវិត និងរួមចំណែក ដល់ឯករាជ្យជាតិនិងការរំដោះជាតិ និងវិបុលភាពជាតិ។ វីរបុរសគឺជាសញ្ញាដ៏ភ្លឺបំផុតរបស់ប្រទេសជាតិ។ការចងចាំប្រវត្តិសាស្ត្រនិងរំលឹកវិញ្ញាណក្ខវីរបុរស តែងតែជាអ្វីដែលលោក Xi Jinping ប្រធានរដ្ឋចិនខ្វល់ខ្វាយ និងអ្វីដែលលោកបានធ្វើ។

ចាប់តាំងពីគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានអនុម័តសេចក្តីសម្រេចចិត្តនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ដើម្បីកំណត់យកថ្ងៃទី៣០ ខែកញ្ញាជាទិវារំលឹកគុណវីរជនមក លោក Xi Jinpingប្រធានរដ្ឋចិនបានទៅកាន់ទីលាន Tiananmen ទីក្រុងប៉េកាំងជារៀងរាល់ឆ្នាំ ដើម្បីដាក់កម្រងផ្កាជូនវីរៈបុរសរបស់ប្រជាជន។

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក ក្រោមការដឹកនាំនិងការជំរុញរបស់លោក Xi Jinping ប្រទេសចិន បានអនុម័តច្បាប់ដើម្បីកំណត់ថ្ងៃរំលែកជ័យជម្នះ នៃសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងទិវារំលឹកគុណវីរជន ហើយបានប្រកាសនិងអនុវត្ត «ច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការការពារវីរជន»។

ក្នុងនាមប្រទេសនិងឆន្ទៈច្បាប់ សង្គមទាំងមូលបានចាប់ផ្តើមធ្វើសកម្មភាពគោរព និងការពារវីរជនជាបន្ដបន្ទាប់។ នេះជាការបង្ហាញពី ការគោរពវីរជនក្នុងនាមប្រទេស ហើយវាគឺជាការរំលឹកគុណដ៏ស្មោះស្ម័គ្របំផុតនិងជាទីគោរពបំផុត៕

វិទ្យុមិត្តភាពកម្ពុជាចិន