(ប៉េកាំង)៖ ក្នុងដំណើរការជំរុញទំនើបកម្ម ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺការអភិវឌ្ឍសម្របសម្រួលក្នុងតំបន់។នេះជាការអនុវត្តជាក់ស្តែងនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន។
ប្រទេសចិនគឺដូចជាបណ្ដុំរូបផ្គុំចម្រុះពណ៌មួយផ្ទាំង។តាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើត បញ្ចេញនូវពន្លឺទីក្រុងទំនើប តំបន់កណ្តាលនិងខាងលិចសម្បូរទៅដោយ សម្បត្តិអេកូឡូស៊ីនិងវប្បធម៌ តំបន់ភាគឦសានបានធ្វើជាសាក្សីដែកថែប ផលិតយ៉ាងម៉េច ហើយតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង គឺជាគំរូនៃកំណែទម្រង់ ដែលភូមិនេសាទបានប្តូរមុខមាត់។ ការអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់ គឺធ្វើឱ្យគ្រប់បំណែករូបភាពបញ្ចេញរស្មី និងបង្កើតចេញជាផ្ទាំងរូបភាពដ៏អស្ចារ្យ ដែលប្រកបដោយវិបុលភាពរួម។
យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួល ក្នុងតំបន់របស់ប្រទេសចិនសម្រេចបាននូវប្លង់ “ក្តារអុក” ទូទាំងប្រទេស តាមរយៈគម្រោងធំៗមួយចំនួន ដែលភាគច្រើន រួមមានយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖
១ យុទ្ធសាស្ត្រការអភិវឌ្ឍ សម្របសម្រួលក្រុងប៉េកាំង-ក្រុងធានជីន-ខេត្តហឺប៉ី
ផ្តោតសំខាន់ទៅលើការដោះស្រាយ “ជំងឺទីក្រុងធំ” របស់ទីក្រុងប៉េកាំង បានបង្កើតខ្សែសង្វាក់ឧស្សាហកម្មនៃ “ការសិក្សាស្រាវជ្រាវនៅក្រុងប៉េកាំង-បម្លែងនៅក្រុងធានជីន-ផលិតនៅខេត្តហឺប៉ី”។តួយ៉ាងដូចជា៖ ការកាត់បន្ថយមុខងារមិនមែនរាជធានីរបស់ទីក្រុងប៉េកាំង និងជំរុញការកសាងតំបន់ថ្មី Xiongan ដែលបានបង្កើតទីក្រុងដូចគ្នាផ្នែកឌីជីថល ឈានមុខលើពិភពលោក។
២ យុទ្ធសាស្ត្រអភិវឌ្ឍន៍មហាតំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ
ការរួមបញ្ចូលគុណសម្បត្តិផ្នែកហិរញ្ញវត្ថុ នៃទីក្រុងហុងកុង គុណសម្បត្តិប្រកបដោយភាពច្នៃប្រឌិតនៃទីក្រុង Shenzhenនិងគុណសម្បត្តិផ្នែកផលិតកម្មរបស់ទីក្រុងក្វាងចូវ គម្រោងខ្នាតធំ ដូចជាស្ពានហុងកុង-ជូហៃ-ម៉ាកាវ ដើម្បីកសាងឡើងវិញ និម្មាបនកម្មលំហ។តម្លៃសេដ្ឋកិច្ចសរុបនៅឆ្នាំ២០២២ បានលើសពី១៣ទ្រីលានយាន់ប្រាក់ចិន ដែលខិតជិតដល់អង្គភាពសេដ្ឋកិច្ចធំ ជាងគេទី១០លើពិភពលោក។
៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍ខ្សែក្រវាត់ទន្លេយ៉ង់សេ
គ្របដណ្តប់ខេត្ត-ក្រុងចំនួន១១ ជំរុញយុទ្ធសាស្រ្តអេកូឡូស៊ី “រួមគ្នាការពារបរិស្ថាន”។ រោងចក្រគីមីជាង៨ពាន់នៅតាម បណ្តោយទន្លេត្រូវបានផ្លាស់ប្តូរទីតាំងនិងត្រូវកែច្នៃឡើងវិញ ហើយបរិមាណដឹកជញ្ជូនទំនិញប្រចាំឆ្នាំតាមផ្លូវទឹកមាស បានកើនឡើងដល់៣៥០០លានតោន ដែលស្មើនឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក ៤០ខ្សែនៃផ្លូវដែកប៉េកាំង-ក្វាងចូវ៕
វិទ្យុមិត្តភាពកម្ពុជាចិន