(សាន់ដូម៉ាំង)៖ អាជ្ញាធរនៅក្នុងសាធារណរដ្ឋដូមីនីក នៃតំបន់សមុទ្រ Carribean បានឱ្យដឹងថា គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្លាប់មនុស្សកើនដល់យ៉ាងហោច ១៨៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃពុធ មនុស្សប្រហែល១៦០នាក់បានរងរបួស នៅក្នុងហេតុការណ៍បាក់រលំដំបូលនៃក្លឹបរាត្រីឈ្មោះ Jet Set ស្ថិតនៅក្នុងរដ្ឋធានី Santo Domingo។ មកទល់ពេលនេះ គេនៅតែមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយ នៃមនុស្ស ដែលស្ថិតនៅក្នុងក្លឹបរាត្រីនោះ។ គ្រោះថ្នាក់នេះ កើតមានឡើង អំឡុងការប្រគំតន្ត្រីមួយ របស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក មានឈ្មោះថា Rubby Perez ដែលបានស្ថិតក្នុងចំណោមអ្នកដែលបានបាត់ជីវិត។

ការប្រគំតន្ត្រីនេះមានការចូលរួមពីអ្នកនយោបាយ អត្តពលិក និងមនុស្សល្បីៗផ្សេងទៀត ក្នុងនោះមានអភិបាលខេត្ត Monte Cristi លោកស្រី Nelsy Cruz រួមទាំងអតីតកីឡាករ Baseball លោក Octavio Dotel។ ដោយឡែក មូលហេតុ ដែលបណ្តាលឱ្យបាក់ស្រុតដំបូលក្លឹបរាត្រីខាងលើ កំពុងបន្តស្ថិតក្រោមការស៉ើបអង្កេត៕