(ប៉េកាំង)៖ ចាប់ពីវេលាម៉ោង១២និង១នាទីថ្ងៃទី១០ខែមេសា តាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានយកពន្ធបន្ថែមចំនួន៨៤% ចំពោះផលិតផលនាំចូលទាំងអស់ ដែលមានប្រភពដើមនៅសហរដ្ឋអាមេរិក ដើម្បីតបតវិញចំពោះអនុត្តរភាព ផ្នែកពន្ធគយរបស់អាមេរិកដែលបានដំឡើងជាបន្តបន្ទាប់ ។ ក្រៅពីនេះ ប្រទេសចិនបានចេញផ្សាយសៀវភៅស ដែលមានតួអក្សរជិត៣ម៉ឺនតួក្រោមចំណងជើងថា «គោលជំហររបស់ភាគីចិនស្តីពីបញ្ហាមួយចំនួន ក្នុងទំនាក់ទំនងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក» ដោយអធិប្បាយជាប្រព័ន្ធនូវគោលការណ៍ គោលនយោបាយនិងគោលជំហររបស់ខ្លួន។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបានសម្គាល់ឃើញថា “ប្រទេសចិនមានហេតុផលនិងមានភស្តុតាងផ្លូវច្បាប់ ក្នុងការតបតវិញចំពោះអនុត្តរភាពខាងពន្ធគយរបស់អាមេរិក”។

ប្រឈមមុខនឹងវិធានការតបតវិញយ៉ាងខ្លាំងក្លារបស់ភាគីចិន ភាគីអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយទៅលើ ផលិតផលចិនដល់១២៥%។នៅថ្ងៃទី១០ខែមេសា តាមម៉ោងតំបន់ភាគខាងកើតនៃសហរដ្ឋអាមេរិក សន្ទទស្សន៍ធំទាំង៣ នៃទីផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះជាទូទៅ តម្លៃភាគហ៊ុនផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន៧ធំៗ ក្នុងនោះក៏បូករួមទាំង Apple និង Microsoft ជាដើមសុទ្ធតែធ្លាក់ចុះយ៉ាងខ្លាំង។ ”ទង្វើបែបនេះចំជាឆ្កួតមែន” “តើនេះជាល្បែងអំពីតួលេខមួយលើកមែនទេ” ”គឺជាទង្វើបែបពួកម៉ាហ្វៀសុទ្ធសាធ” ។ល។ អ្នកប្រើបណ្តាញអ៊ីនធើណេត ទាំងជាតិនិងអន្តរជាតិបាននាំគ្នារិះគន់ដូចពោលខាងលើ។

បើប្រៀបធៀបនឹងទង្វើខ្វះវិចារណញ្ញាណរបស់ភាគីអាមេរិក ភាគីចិនកំពុងបំពេញបន្ថែមភាពប្រាកដប្រជា ដល់ពិភពលោកទាំងមូលតាមរយៈភាពនឹងនររបស់ខ្លួន។ ជាបឋម គោលជំហរជាមូលដ្ឋានរបស់ចិនគឺជាប់លាប់និងជាក់លាក់ ក៏ដូចដែលសៀវភៅសរបស់ប្រទេសចិនបានលើកឡើងនោះដែរ ធាតុពិតនៃទំនាក់ទំនងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិកគឺផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ភាគីទាំងពីរអាចដោះស្រាយការខ្វែងគំនិត ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនា ដោយសមភាពនិងកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ប្រឈមនឹងសង្រ្គាមពន្ធគយដែលបំផុសដោយអាមេរិក ភាគីចិនបានរំលឹកឡើងវិញ ម្តងហើយម្តងទៀតថា បើចរចា ចិននឹងបើកទ្វារជានិច្ច បើប្រយុទ្ធ ចិននឹងកំដរដល់ទីបញ្ចប់។

ទន្ទឹមនឹងនេះ “ភាពនឹងនរ”របស់ចិនក៏បានមកពីជំនឿចិត្តដែលប្រមូលផ្តុំកម្លាំងកាយចិត្ត ដើម្បីធ្វើកិច្ចការរបស់ខ្លួនឱ្យបានល្អ។ នៅត្រីមាសទី១ឆ្នាំនេះ សេដ្ឋកិច្ចចិនបន្តមានភាពល្អប្រសើរ ឡើងវិញ។ សន្ទទស្សន៍ថ្លៃអ្នកប្រើប្រាស់ (CPI)នៅខែមីនាដែលទើប បានចេញផ្សាយបានបង្ហាញថា CPI ជាស្នូលបានកើនឡើងយ៉ាងច្បាស់លាស់។ ទន្ទឹមនឹងពេល ដែលសក្តានុពលទីផ្សារដ៏ធំធេង ត្រូវបានបញ្ចេញជាបន្តបន្ទាប់ គោលនយោបាយលំនឹងសេដ្ឋកិច្ច និងលំនឹងពាណិជ្ជកម្មបរទេស បានដើរតួនាទីជាបន្តបន្ទាប់ ប្រទេសចិនមានសមត្ថភាពទាំងស្រុង ក្នុងការឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានមកពីខាងក្រៅ ហើយរក្សាសេដ្ឋកិច្ចឱ្យ ទទួលការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។

អ្នកវិភាគអន្តរជាតិបានយល់ឃើញថា បើប្រៀបធៀបនឹងអាមេរិកដែលគោលនយោបាយចេះតែប្រែប្រួល ប្រទេសចិនទើបជា ប្រភពកំណើនសេដ្ឋកិច្ចដែលកាន់តែជឿទុកចិត្តបាន។ វប្បធម៌ចិនបានគោរព ”សន្តិភាព” ហើយក៏មានប្រណៃប្រឆាំង នឹងអនុត្តរភាពដែរ។ ខណៈពេលអាមេរិកដាក់សម្ពាធទៅលើ ប្រទេសដទៃតាមរយៈវិធានការពន្ធគយ ប្រទេសចិនកំពុង ទប់ទល់នឹងខ្យល់និងភ្លៀង គាំពារក្បួនច្បាប់ និងគាំពារយុត្តិធម៌តាមរយៈភាពនឹងនររបស់ខ្លួន ដើម្បីជំរុញនាវាយក្ស នៃការធ្វើសកលភាវូបនីយកម្មឆ្លងកាត់ចរន្តបញ្រ្ចាស់និងឧបសគ្គ ហើយបរឆ្ពោះទៅរកផ្លូវត្រឹមត្រូវនៃការបើកទូលាយ និងកិច្ចសហប្រតិបត្តិការ៕

វិទ្យុមិត្តភាពកម្ពុជាចិន