(តួកគី)៖​​ ហាង KFC និង Pizza Hut ចំនួន ៥៣៧កន្លែងនៅក្នុងប្រទេសតួកគីត្រូវបានបិទទាំងអស់ បន្ទាប់ពីក្រុមហ៊ុន İş Gıda A.Ş ដែលជាប្រតិបត្តិករ បានប្រកាសក្ស័យធន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា İş Gıda A.Ş ដែលជាអ្នកកាន់កាប់អាជីវកម្ម ហាង KFC និង Pizza Hut នៅក្នុងប្រទេសតួកគីបានប្រកាសថា ខ្លួនមានបំណុលរហូតដល់ ២១៤លានដុល្លារអាមេរិក និងបានស្ដីបន្ទោសទៅលើក្រុម Yum! ដែលមានមូលដ្ឋាននៅអាមេរិកបានផ្ដាច់កិច្ចព្រមព្រៀងកាន់កាប់ Franchise ភ្លាមៗ។

ការបិទហាងទាំងអស់នេះបានប៉ះពាល់ដល់ការងារជាង ៧០០០នាក់នៅក្នុងប្រទេសតួកគី។

គួរបញ្ជាក់ផងដែរថា İş Gıda បានប្រកាសក្ស័យធននៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយបំណុល ២១៤លានដុល្លារអាមេរិក ចំណែកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនត្រូវបានធនាគាររឹបអូស៕