(កូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdullah Ahmad Badawi បានទទួលមរណភាពហើយ នៅថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ី ដោយដកស្រង់ការបញ្ជាក់ពីកូនប្រសាររបស់លោក។
លោក Abdullah បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទីប្រាំ របស់ម៉ាឡេស៊ីក្នុងឆ្នាំ ២០០៣ បន្ទាប់ពីការលាលែងពីតំណែងរបស់មេដឹកនាំជើងចាស់ លោក Mahathir Mohamad ដែលបានកាន់អំណាចអស់រយៈពេល ២២ឆ្នាំ៕