(ប៉េកាំង)៖ ពិព័រណ៍ពិភពលោកក្រុង Osaka និងតំបន់ Kansai ឆ្នាំ២០២៥ បានសម្ពោធបើកជាផ្លូវការកាលពីថ្ងៃទី១៣ ខែមេសា។ ប្រទេសចិនក៏បានរៀបចំធ្វើពិធីសម្ពោធបើកពន្លាជាតិចិននៅថ្ងៃដដែល ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ៖ សង្គមនាពេលអនាគតប្រកបដោយការអភិវឌ្ឍបៃតង»។ លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ជំរុញពាណិជ្ជកម្មអន្តរជាតិ បានថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធបើកពន្លាជាតិចិនថា រដ្ឋាភិបាលចិនគាំទ្រយ៉ាងសកម្មចំពោះភាគីជប៉ុនដែលបានរៀបចំពិព័រណ៍ពិភពលោក Osaka និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារចូលរួមពិព័រណ៍របស់ចិន។

រំពឹងថាឆ្លងតាមការតាំងបង្ហាញដ៏អស្ចារ្យនិងសកម្មភាពសម្បូរបែបនៃពន្លាជាតិចិន នឹងធ្វើឱ្យពិភពលោកមើលឃើញពីប្រទេសចិនដែលមានការរីកចម្រើនដ៏ល្អប្រសើរ មានជំនឿចិត្តនិងបើកទូលាយ ដើម្បីបន្សល់ទុកនូវដាន របស់ចិនដ៏អស្ចារ្យពិបាកបំភ្លេចបានក្នុងពិព័រណ៍ពិភពលោក Osaka។

លោក Masakazu Tokura ប្រធានសមាគមរៀបចំពិព័រណ៍ពិភពលោករបស់ជប៉ុននិងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចរបស់ជប៉ុនបានថ្លែងថាទំនាក់ទំនងរវាងជប៉ុននិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយរបស់ជប៉ុន រំពឹងថាភ្ញៀវកិត្តិយសរបស់ប្រទេសនានានឹងចាត់ទុកពិព័រណ៍ពិភពលោក Osaka ជាទីចាប់ផ្តើមមួយ ដើម្បីជំរុញការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាកសាងសង្គមនាពេលអនាគតដែលប្រកបដោយភាពរស់រវើក ៕

វិទ្យុមិត្តភាពកម្ពុជាចិន