(ប៉េកាំង)៖ ក្នុងឱកាសដែលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពិធីសម្ពោធការចាក់ផ្សាយ កម្មវិធី 《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាម៉ាឡេស៊ី) បានប្រារព្ធធ្វើនៅក្រុងគូឡាឡាំពួ នៅថ្ងៃទី១៥ខែមេសា។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនជាដើម បានថ្លែងសុន្ទរកថា ក្នុងពិធីនេះ។ លោក Shen Haixiong បានថ្លែងថា ថ្ងៃនេះយើងសម្ពោធការចាក់ផ្សាយកម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》 (ភាសាម៉ាឡេស៊ី) ដែលជាកម្មវិធីប្រណិតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ជាការអនុវត្តជាក់ស្តែងដ៏រស់រវើកមួយលើក សម្រាប់ការបង្កើនការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នារវាងប្រទេសទាំងពីរ និងជំរុញការរាប់អានគ្នា តាមរយៈសកម្មភាពវប្បធម៌។
កម្មវិធីនេះបានបង្ហាញពីភាពអស្ចារ្យនៃអរិយធម៌ប្រជាជាតិចិន និងការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ចិន ក្នុងយុគសម័យថ្មី ដើម្បីបើកបង្អួចវប្បធម៌មួយសម្រាប់ អ្នកផងទាំងពួងស្វែងយល់ពី អរិយធម៌ប្រជាជាតិចិន និងយល់ដឹងពីការធ្វើទំនើបកម្ម តាមបែបផែនចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន