(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ នាវាទេសចរណ៍ឈ្មោះ Adora Magic City ដែលផលិតដោយប្រទេសចិន បានចាប់ផ្តើមធ្វើនាវាចរណ៍ពីក្រុង Qingdao ខេត្ត Shandong ដោយនាំអ្នកដំណើរទៅលេងក្រុង Jeju របស់កូរ៉េខាងត្បូងនិងក្រុង Fukuoka របស់ជប៉ុន ហើយក៏ក្លាយជា “កន្លែងកម្សាន្តបែបភាពយន្តចល័ត”ដែរ។
“ដំណើរភាពយន្ត” លើកនេះ ជាការសាកល្បងខាងការច្នៃប្រឌិតថ្មីនៃកម្មវិធី APP ព័ត៌មានរួមជាមួយនាវាទេសចរណ៍ Adora Magic City ។ ឆ្លងតាមរយៈរូបមន្ត “ភាពយន្ត+ទេសចរណ៍” បង្កើតវិធីលេងថ្មីតាមរយៈនាវាទេសចរណ៍ បានផ្តល់ “គំរូលើសមុទ្រ”ដល់ការជំរុញការឡើងថ្នាក់នៃការប្រើប្រាស់ខាងវប្បធម៌ ហើយក៏ជំរុញឱ្យវប្បធម៌ភាពយន្តចិនដើរចេញទៅកាន់បរទេស ផងដែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន