(ប៉េកាំង)​៖ "យើងទទួលបានការយកចិត្តទុកដាក់ជាច្រើន តាមរយៈពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិ។ ជឿជាក់ថា ស្របពេលដែលគោលនយោបាយពង្រីកការបើកទូលាយ ត្រូវបានអនុវត្តជាបន្តបន្ទាប់និងបរិយាកាសប្រកបអាជីវកម្មត្រូវបានកែលម្អ សេដ្ឋកិច្ចចិននឹងរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងភាពរឹងមាំ។ យើងពោរពេញទៅដោយ ជំនឿចិត្តចំពោះទីផ្សារចិន "។ នៅក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ ដែលបានបិទបញ្ចប់នៅថ្ងៃទី ១៨ ខែមេសា លោកស្រី Liu Xingshu អគ្គនាយិកានៃក្រុមហ៊ុន DFS ដែលជាពាណិជ្ជករលក់រាយទំនិញប្រណីត ផ្នែកទេសចរណ៍ស្ថិតនៅក្រោមឱវាទក្រុមហ៊ុន LVMHGroup បារាំងប្រចាំនៅតំបន់ចិន បានបង្ហាញពីមតិយោបល់ដូចពោលខាងលើ។

សហគ្រាសទុនបរទេសដូចសហគ្រាសរបស់លោកស្រីអ៊ីចឹង ដែលមានសុទិដ្ឋិនិយមចំពោះប្រទេសចិន គឺមានចំនួនច្រើនណាស់ ។ ក្នុងបរិបទបច្ចុប្បន្នដែលគាំពារនិយមផ្នែកពាណិជ្ជកម្ម កំពុងងើបឡើងវិញនិងការប្រើប្រាស់ពន្ធគយ យ៉ាងអនាធិបតេយ្យ របស់សហរដ្ឋអាមេរិក កំពុងប៉ះពាល់ដល់ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ព្រឹត្តិការណ៍អំពីទំនិញប្រើប្រាស់ ដែលធ្វើឡើង ក្រោមប្រធានបទ "រួមគ្នាចែករំលែកឱកាសបើកទូលាយ រួមគ្នាកសាងជីវភាពឱ្យកាន់តែល្អបវរ" លើកនេះគឺ កាន់តែមានតម្លៃ។ ក្នុងរយៈពេល ៦ ថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់លើកនេះ បានទាក់ទាញសហគ្រាសចំនួន ១៧៦៧ សហគ្រាសនិងម៉ាកយីហោចំនួន ៤២០៩ ដែលមកពីប្រទេសនិងតំបន់ចំនួន ៧១ ជុំវិញពិភពលោក ទំហំជួញដូរតាមបំណង នៃកិច្ចសហប្រតិបត្តិការនៅនឹងកន្លែងមានចំនួន ៩ ម៉ឺន ២ ពាន់លានយាន់ប្រាក់ចិន។ មិនថាប្រទេសដែលចូលរួមពិព័រណ៍ ចំនួនម៉ាកយីហោឬមួយក៏កម្លាំងឥទ្ធិពលក្តី ក៏សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី។

តើកម្លាំងទាក់ទាញបែបនេះមកពីណា? ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៤ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិនបានឡើងដល់ ៤៨,៨ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៣,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាទីផ្សារប្រើប្រាស់ទំនិញធំទីពីរ និងជាទីផ្សារលក់រាយតាមបណ្តាញអ៊ីនធឺណេតធំទីមួយ លើទូទាំងពិភពលោក ក្នុងរយៈពេលជាង ១០ ឆ្នាំជាប់ៗគ្នា។ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារប្រើប្រាស់របស់ចិន សម្រេចបាននូវការចាប់ផ្តើម ប្រកបដោយភាពនឹងនរជាទូទៅ ហើយទំហំសរុប នៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិនបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុនដែលលឿនជាង ១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ Boston នៃសហរដ្ឋអាមេរិកបានថ្លែងថា ដើម្បីសម្របទៅតាមនិន្នាការថ្មី នៃការប្រើប្រាស់របស់ចិន ពួកគេបាននាំយកផលិតផលច្នៃប្រឌិតថ្មីចំនួន៥ ទៅចូលរួមពិព័រណ៍ដែលគ្របដណ្តប់វិស័យជាច្រើន ដូចជា ការគ្រប់គ្រងទម្ងន់ និងការព្យាបាលជំងឺដុំមហារីកជាដើម ហើយរំពឹងថា នឹងជំរុញតម្រូវការខាងការប្រើប្រាស់ក្នុងវិស័យសុខភាព របស់ប្រទេសចិន តាមរយៈការផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិតថ្មី ។ លោក Liu Yunfeng អគ្គនាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ប្រចាំនៅតំបន់ចិនបានថ្លែងថា ក្រុមហ៊ុននេះបានដាក់តាំងបង្ហាញស៊េរីរថយន្តចំនួន ១១ នៃម៉ាកយីហោជាច្រើន របស់ខ្លួននៅឯពិព័រណ៍ទំនិញប្រើប្រាស់លើកនេះ ដែលបានឆ្លុះបញ្ចាំងពីពាក្យសន្យារយៈពេលយូរ និងជំនឿចិត្តយ៉ាងមុតមាំ របស់ក្រុមហ៊ុន Volkswagen ចំពោះទីផ្សាររបស់ចិន។

ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ មិនត្រឹមតែបានដាក់តាំងបង្ហាញផលិតផលថ្មីៗជាបន្តបន្ទាប់ប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវឱកាសកាន់តែទូលំទូលាយសម្រាប់ "ប្រែក្លាយពីសហគ្រិនដែលចូលរួមពិព័រណ៍ ទៅជាពាណិជ្ជករបណ្តាក់ទុន"ផងដែរ។

ទោះបីជាពិព័រណ៍ទំនិញប្រើប្រាស់បានបិទបញ្ចប់ហើយក៏ដោយ ក៏ប៉ុន្តែរឿងរ៉ាវនៃ "ឱកាសចិន" នៅតែបន្តកើតមានដដែល ។ ប្រទេសចិនបាននិងកំពុងបំពេញតាមពាក្យសន្យារបស់ខ្លួន តាមរយៈសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់ ពោលគឺ ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ។ បើនិយាយចំពោះការវិនិយោគបរទេស តើឱកាសនៅឯណា អនាគតនៅឯណា ? ចម្លើយ គឺមិនបាច់និយាយក៏គេដឹងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន