(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលសម្រាកនៅមន្ទីរពេទ្យក្នុងទីក្រុងបាងកក ដោយសារគ្រុនក្ដៅ កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Bangkok Post។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ លោក Jirayu Houngsub បានឱ្យដឹងថាលោកស្រី Paetongtarn មានអាយុ៣៨ឆ្នាំ នឹងត្រូវត្រួតពិនិត្យសុខភាពនៅថ្ងៃសុក្រ ទី២៥ ខែមេសានេះ។ លោកបន្ថែមថាលោកស្រី មានអាការៈគ្រុនក្ដៅ បន្ទាប់ពីត្រឡប់មកពីបំពេញទស្សនកិច្ច២ថ្ងៃ នៅប្រទេសកម្ពុជា។ តាមលោក Jirayu Houngsub កិច្ចប្រជុំនានានៅថ្ងៃសុក្រនេះក៏ត្រូវបានលើកពេលផងដែរ ឬក៏ត្រូវដឹកនាំដោយ មន្ត្រីជាន់ខ្ពស់ណាម្នាក់។

តាមគ្រោងទុក លោកស្រី Paetongtarn មានគម្រោងជួបលោក Chris Feng ជាប្រធានក្រុមហ៊ុន e-commerce មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair ព្រមទាំងគណៈកម្មាធិការគោលនយោបាយប៉ូលិស៕