(កូប៉ិនហាក)៖ នាយករដ្ឋមន្ត្រីថ្មីនៃដែនដី Greenland លោក Jens-Frederik Nielsen បានថ្លែងនៅថ្ងៃអាទិត្យនេះថា Greenland កំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដាណឺម៉ាក បន្ទាប់ពីអ្វីដែលលោកហៅថាជា «វោហាសាស្ត្រគ្មានការគោរព» ពីរដ្ឋបាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងកូប៉ិនហាក ជាមួយសមភាគីដាណឺម៉ាក លោកស្រី Mette Frederiksen, លោក Nielsen បានមានប្រសាសន៍ថា «យើងស្ថិតនៅក្នុងស្ថានភាពគោលនយោបាយការបរទេសមួយ ដែលតម្រូវឲ្យយើងត្រូវតែដើរទៅជិតគ្នាឲ្យបានកាន់តែខ្លាំង»

គួរបញ្ជាក់ថា Greenland គឺជាដែនដីស្វយ័តមួយស្ថិតនៅក្រោមព្រះរាជាណាចក្រដាណឺម៉ាក ហើយការលើកឡើងនេះកើតមានចំពេលមានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើតំបន់អាកទិក ពីសំណាក់មហាអំណាចពិភពលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ៕