(ប៉េកាំង)៖ ភូមិ Maona ស្ថិតនៅក្នុងទីក្រុង Wuzhishan ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ធ្លាប់បានជួប នូវភាពក្រីក្រយ៉ាងខ្លាំង ដោយសារតែទីតាំងរបស់ភូមិនេះ ស្ថិតនៅភ្នំជ្រៅនិងការដឹកជញ្ជូនមិនងាយស្រួល។ក្រោមការដឹកនាំ របស់គណៈកម្មការអ្នកភូមិ ភូមិ Maona បានរកឃើញ “កូនសោរមាស” សម្រាប់ជីវភាពធូរធារតាមរយៈ “ឧស្សាហកម្មតែ+ទេសចរណ៍”។ អ្នកភូមិជាង៨០%បានរកការងារធ្វើនៅជិតផ្ទះនិងទទួលបានចំណូលពីទេសចរណ៍។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយពឹងផ្អែកលើធនធានព្រៃឈើត្រូពិចនិងគុណសម្បត្តិ វប្បធម៌ជនជាតិភាគតិច ភូមិ Maona បានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវគម្រោងរួមបញ្ចូល ឧស្សាហកម្មតែ+ទេសចរណ៍ ដោយបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ចាប់តាំងពីឆ្នាំ២០២២មក ភូមិ Maona បានទទួលភ្ញៀវទេសចរជាង១៤ម៉ឺននាក់ ហើយប្រាក់ចំណូលជាទូទៅផ្នែកទេសចរណ៍ ជាង៧លានយាន់ប្រាក់ចិន វាបានទទួលកិត្តិយសជាបន្តបន្ទាប់ដូចជា “ភូមិទេសចរណ៍ជនបទសំខាន់ជាតិ”និង “ភូមិលំហែដ៏ស្រស់ស្អាតរបស់ប្រទេសចិន”។
ភ្ញៀវទេសចរណ៍មកពីទូទាំងប្រទេសនិងមិត្តភក្តិជនជាតិខុសៗគ្នាបានជួបជុំគ្នានៅទីនេះ បង្កើនការយល់ដឹងតាមរយៈ ការផ្លាស់ប្តូរវប្បធម៌ និងបកស្រាយយ៉ាងរស់រវើកនូវរូបភាពដ៏ល្អបវរ ដូចជា “ប្រជាជាតិចិនគឺជាគ្រួសារតែមួយ”និង “មិនអាចខ្វះក្រុមជនជាតិណាមួយក្នុងការលើកកម្ពស់ទំនើបកម្មបែបចិន និងសម្រេចបាននូវវិបុលភាពរួម”៕
វិទ្យុមិត្តភាពកម្ពុជាចិន