(ប៉េកាំង)៖ កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ពិធីអបអរសាទរខួបទី១០០ឆ្នាំនៃការបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិន និងពិធីប្រគល់ប័ណ្ណសរសើរជូនពលករគំរូនិងបុគ្គលឈានមុខទូទាំងប្រទេសចិនបានបើកធ្វើយ៉ាងឱឡារិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយគូសបញ្ជាក់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ចាំបាច់ត្រូវប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លារបស់វណ្ណៈកម្មករនិងពលករទាំងឡាយ ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែង ជុំវិញភារកិច្ចស្នូលរបស់បក្ស ដើម្បីធ្វើឱ្យផែនការគោលស្តីពីការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញក្លាយជាការពិតជាក់ស្តែង។
លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល១០០ឆ្នាំ តាំងពីបង្កើតសហព័ន្ធសហជីពទូទាំងប្រទេសចិនមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន សហជីពគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីនិងលើកទឹកចិត្តឱ្យវណ្ណៈកម្មកររបស់ប្រទេសចិន ដើរតាមជំហានរបស់បក្ស និងដើរនៅជួរមុខក្នុងយុគសម័យ ដែលបានចារទំព័រដ៏អស្ចារ្យអំពីចលនាពលកររបស់ចិន ។ ឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ សហជីពគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់ មជ្ឈិមបក្សដោយគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យការងាររបស់សហជីពទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
វិទ្យុមិត្តភាពកម្ពុជាចិន