(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប (EC) បានឱ្យដឹងថា ក្រុមអ្នកផលិត នៅក្នុងឧស្សាហកម្មដែកថែប និងលោហធាតុរបស់អឺរ៉ុប កំពុងទទួលរងនូវការកើនឡើងនៃតម្លៃអគ្គិសនី និងសមត្ថភាពផលិតច្រើនហួសជាសកល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ ២០២៥។
ក្រុមមន្រ្តីប៉ាន់ស្មានថា ការរួមចំណែករបស់សហភាពអឺរ៉ុប (EU) នៅក្នុងផលិតកម្មដែកពិភពលោក បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ឥឡូវនេះគឺមានតិចជាង ៨ភាគរយប៉ុណ្ណោះ ចំពោះមុខការប្រកួតប្រជែងកាន់តែខ្លាំង ពីប្រទេសដូចជាចិន និងឥណ្ឌា។
EC បានដាក់ចេញនូវផែនការសកម្មភាពលើផលិតផលដែកថែប និងលោហធាតុ ដើម្បីបង្កើនការប្រកួតប្រជែង និងដោះស្រាយការចំណាយផ្នែកថាមពល រួមទាំងសមត្ថភាពលើសចំណុះក្នុងវិស័យនេះ។ EC ក៏មានបំណងរឹតបន្តឹងការគ្រប់គ្រង លើការនាំចូលផងដែរ ខណៈស្វែងរកការពង្រឹងឧស្សាហកម្ម។
គួរបញ្ជាក់ថា តាមការប៉ាន់ប្រមាណរបស់ EU ពន្ធគយលើដែកថែប និងអាលុយមីញ៉ូមមានតម្លៃ ២៨ពាន់លានដុល្លារ គ្រាដែរមានក្តីថាពន្ធគយរបស់សហរដ្ឋអាមេរិក អាចឱ្យប្រទេសនាំចេញលោហៈផ្សេងទៀត បង្វែរការផ្គត់ផ្គង់របស់ខ្លួនចេញពីទីផ្សារអឺរ៉ុប៕