(ប៉េកាំង)៖ កាលពីថ្ងៃទី ៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី "ប្រយោគបុរាណដែលចូលចិត្តរបស់ Xi Jinping ចូលចិត្ត" (កំណែអន្តរជាតិ) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ ភ្ញៀវកិត្តិយសជាង ២០០ រូប ដែលរួមទាំងឥស្សរជនល្បីៗមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងការអប់រំជាដើមរបស់ប្រទេសចិននិងរុស្ស៊ី បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
កម្មវិធីនេះនឹងត្រូវបានចាក់ផ្សាយនៅលើវេទិកាជាច្រើន រួមទាំងក្រុមហ៊ុនវិទ្យុនិងទូរទស្សន៍ទូទាំងប្រទេសរុស្ស៊ី, គេហទំព័រផ្លូវការរបស់កាសែតរដ្ឋាភិបាលរុស្ស៊ី ,ក្រុមហ៊ុន Gazprom Media Holding Co., Ltd. និងស្ថានីយទូរទស្សន៍មហាអាស៊ីរបស់រុស្ស៊ី៕
វិទ្យុមិត្តភាពកម្ពុជាចិន