(ចាមមូ)៖ សំឡេងផ្ទុះដ៏ខ្លាំងចំនួនពីរលើក និងសំឡេងស៊ីរ៉ែន ត្រូវបានឮនៅក្នុងទីក្រុង Jammu ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ជាមួយនឹងការដាច់ចរន្តអគ្គិសនីទូទាំងទីក្រុង។ នេះបើយោងតាមសាក្សីរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅកន្លែងកើតហេតុបានរាយការណ៍ឲ្យដឹង។
ហេតុការណ៍នេះកើតឡើង ចំពេលមានភាពតានតឹងផ្នែកយោធា និងការប្រឈមមុខដាក់គ្នាក្នុងកម្រិតខ្ពស់ រវាងឥណ្ឌា និងប៉ាគីស្ថាន នៅក្នុងតំបន់កាស្មៀរដែលមានជម្លោះ។
គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះ និងព័ត៌មានលម្អិតផ្សេងទៀត មិនទាន់ត្រូវបានបញ្ជាក់ដោយអាជ្ញាធរនៅឡើយទេ៕