(ប៉េកាំង)៖ ថ្ងៃទី៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Min Aung Hlaing មេដឹកនាំមីយ៉ាន់ម៉ានៅទីក្រុងម៉ូស្គូ។

លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងមីយ៉ាន់ម៉ា គឺជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខ និងជួយយកអាសាទៅវិញទៅមក។ ឆ្នាំ២០២៥នេះគឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវគោលគំនិតស្តីពីសុខដុមរមនីយកម្ម សន្តិសុខនិងមានភាពរុងរឿងរួមជាអ្នកជិតខាង មិត្តភាពភាពស្មោះត្រង់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបរិយាបន្ន ហើយនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចកសាង សហគមន៍រួមវាសនាជាមួយមីយ៉ាន់ម៉ា រួមគ្នាកសាង "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ និងអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអរិយាធម៌សកលឱ្យបានល្អ ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Min Aung Hlaingបានថ្លែងថា បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ារងគ្រោះមហន្តរាយរញ្ជួយដី ប្រទេសចិនបានសម្តែងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះមីយ៉ាន់ម៉ាភ្លាមៗ ហើយផ្តល់ជំនួយគាំទ្រនិងការជួយសង្គ្រោះ គ្រោះមហន្តរាយចំពោះមីយ៉ាន់ម៉ាដំបូងគេ។ ប្រជាជនមីយ៉ាន់ម៉ានឹងចងចាំពីរឿងនេះជានិច្ច។ មីយ៉ាន់ម៉ាយកចិត្តទុកដាក់ខ្ពស់ ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈធ្វើអ្នកជិតខាងដ៏ជិតស្និទ្ធ ដែលជាទីទុកចិត្តរបស់ចិនជានិច្ច៕

វិទ្យុមិត្តភាពកម្ពុជាចិន