(វ៉ាសីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសៅរ៍នេះថា ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមលើបទឈប់បាញ់ពេញលេញ និងអនុវត្តភ្លាមៗ​ បន្ទាប់ពីថ្ងៃទី​ ៤នៃការវាយប្រហារសងសឹកគ្នាទៅវិញទៅមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានបញ្ជាក់តាម Truth Social ដូច្នេះថា «បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាស ថាឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសេសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ»

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានឱ្យដឹងថា ប្រទេសទាំងពីរ យល់ព្រមអនុវត្តបទឈប់ បាញ់នេះឱ្យមានប្រសិទ្ធភាពភ្លាមៗ។ រីឯរដ្ឋមន្រ្តីការបរទេសឥណ្ឌា​ ក៏បានទទួលស្គាល់បទឈប់បាញ់ជាមួយប៉ាគីស្ថានផងដែរ៕