(ប៉េកាំង)៖ ទស្សនាវដ្ដី« QIUSHI» ដែលនឹងបោះពុម្ពផ្សាយនៅថ្ងៃទី ១៦ ខែឧសភានឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា «បន្តប្រកាន់ខ្ជាប់ការអនុវត្តស្មារតីនៃបទបញ្ញត្តិ ៨ប្រការ ស្តីពីការគ្រប់គ្រងបក្សនៃមជ្ឈិមចិន ដើម្បីឱ្យឥរិយាបថនៃបក្សដ៏ល្អប្រសើរ ជំរុញបរិយាកាសល្អក្នុងសង្គម»។

អត្ថបទបានបញ្ជាក់ថា បញ្ហាឥរិយាបថនៃបក្សពាក់ព័ន្ធផ្ទាល់ដល់ ការស្លាប់រស់នៃបក្សកាន់អំណាច។ ចាប់ពីសមាជបក្សលើកទី ១៨ មក យើងប្រឈមមុខផ្ទាល់នឹងបញ្ហាសេសសល់គ្រប់យ៉ាង បានតាក់តែងនិងអនុវត្តបទបញ្ញត្តិ ៨ ប្រការ ស្តីពីការគ្រប់គ្រងបក្ស នៃមជ្ឈិមចិន ជំរុញឱ្យមានការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ។ បន្ទាប់មក បរិយាកាសក្នុងបក្សដែលមាន ការគ្រប់គ្រងយ៉ាងពិតប្រាកដ ហ៊ានគ្រប់គ្រង គ្រប់គ្រងយ៉ាងតឹងរ៉ឹងនិងរយៈពេលយូរបានត្រូវបង្កើតឡើង ដូច្នេះឥរិយាបថនៃបក្ស និងបរិយាកាសនយោបាយមានផ្លាស់ប្តូរថ្មី ខណៈបរិយាកាសក្នុងសង្គមក៏កាន់តែល្អប្រសើរផងដែរ។ ឱ្យតែយើងមាន ការគ្រប់គ្រងយ៉ាងពិតប្រាកដ នោះគ្មានបញ្ហាណាដែលដោះស្រាយពុំបាននោះទេ៕

វិទ្យុមិត្តភាពកម្ពុជាចិន