(ដាក្កា)៖ Bangladesh Nationalist Party (BNP) ដែលជាគណបក្សនយោបាយសំខាន់មួយ នៅក្នុងប្រទេសបង់ក្លាដែស បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបណ្តោះអាសន្ន ជាលើកដំបូង កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយការចេញដើរនៅតាមដងផ្លូវ និងទាមទាររកកាលបរិច្ឆេទបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥។
រដ្ឋាភិបាលបណ្តោះអាសន្ន ដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Muhammad Yunus បានចូលមកគ្រប់គ្រងប្រទេសបង់ក្លាដែស ក្រោយអតីតនាយករដ្ឋមន្រ្តី លោកស្រី Sheikh Hasina ត្រូវបានទម្លាក់ពីអំណាច ក្នុងការតវ៉ាដ៏ហិង្សាកាលពីឆ្នាំ ២០២៤។ មកទល់ពេលនះ គ្មានកាលបរិច្ឆេទណាមួយ ត្រូវបានកំណត់សម្រាប់ការបោះឆ្នោតសកលនោះទេ ប៉ុន្តែលោក Yunus សន្យាថានឹងរៀបចំនៅចុងឆ្នាំ ២០២៦។
គណបក្ស BNP ចោទប្រកាន់ថា រដ្ឋាភិបាលបណ្តោះអាសន្ន បានរារាំងសេចក្តីសម្រេចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលប្រកាសឱ្យបេក្ខជនរបស់ពួកគេ ជាអ្នកឈ្នះក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលមានភាពចម្រូងចម្រាស់ជាមួយគណបក្ស Awami League របស់លោកស្រី Hasina។ ប៉ុន្តែតំណែងអភិបាលរដ្ឋធានី Dhaka ដែលត្រូវបានទៅលើ លោក Ishraque Hossain មកពី BNP មិនត្រូវបានតែងតាំងនោះទេ ហើយឥឡូវនេះ អាជ្ញាធរនៃរដ្ឋាភិបាលបណ្តោះអាសន្ន គឺជាអ្នកគ្រប់គ្រងជំនួស។
ក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ BNP បានប្រមូលផ្តុំគ្នាក្នុងរដ្ឋធានី Dhaka ដោយបិទផ្លូវកណ្តាលក្រុង ទាមទាមឱ្យតែងតាំងបេក្ខជនរបស់ពួកគេ ជាអភិបាលរដ្ឋធានី Dhaka។ BNP ត្រូវបានគេមើលឃើញថាជាអ្នកនាំមុខ ប្រសិនបើប្រជែងជាមួយនឹងរដ្ឋាភិបាលបណ្តោះអាសន្ន៕