(វ៉ាស៉ីនតោន)៖ អាជ្ញាធរស៊េីបអង្កេត បានឱ្យដឹងថា មនុស្សចំនួន ៦នាក់នៅលើយន្តហោះធុនតូចមួយគ្រឿងដែលធ្លាក់នៅក្នុងរដ្ឋ California ចំពេលមានអ័ព្ទក្រាស់ គឺបានបាត់បង់ជីវិតទាំងអស់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ ២០២៥។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) បានឱ្យដឹងថា យន្តហោះឯកជន Cessna 550 Citation បានទាក់នឹងខ្សែបណ្តាញអគ្គិសនី មុនពេលធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុង San Diego កាលពីថ្ងៃព្រហស្បតិ៍។ នៅសង្កាត់ Murphy Canyon នៃទីក្រុង San Diego យ៉ាងហោចណាស់ផ្ទះចំនួន ១០ខ្នងត្រូវកម្ទេចយន្តហោះធ្លាក់ចំ ខណៈដែលទីតាំងនៃឧប្បត្តិហេតុពោរពេញដោយសំណល់រថយន្តឆេះ និងខ្ទេចខ្ទី។
គេមិនទាន់ដឹងច្បាស់ថានោះទេ តើអ្វីជាមូលហេតុដែលនាំឱ្យយន្តហោះនេះចូលមកក្នុងប្លុកលំនៅដ្ឋាន។ NTSB បានឱ្យដឹងថា មុនពេលធ្លាក់ ពីឡុតមិនបានរាយការណ៍ពីបញ្ហាណាមួយពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ឬប្រកាសអាសន្ននោះទេ។ ការស៊ើបអង្កេតបឋមនឹងត្រូវចំណាយពេលច្រើនសប្តាហ៍៕