(ប៉េកាំង)៖ ថ្ងៃទី ២៦ ខែឧសភា វេទិកាកំពូលស្តីពីការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ឆ្នាំ២០២៥បានបើកធ្វើនៅទីក្រុង Shenzhen ខេត្តក្វាំងទុងប្រទេសចិន ។ លោក Li Shulei សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃមជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។
ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានសម្គាល់ថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងក្នុងកិច្ចប្រជុំសិក្សាជាក្រុមលើកទី 17 នៃការិយាល័យនយោបាយ នៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី 20 បានអធិប្បាយយ៉ាងច្បាស់លាស់និងស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗមួយចំនួន ទាក់ទងនឹងការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ និងការជំរុញកំណែទម្រង់និងការអភិវឌ្ឍ នៃវិស័យវប្បធម៌។ យើងត្រូវផ្តោតលើគោលដៅកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ ជំរុញកំណែទម្រង់ថែមទៀតនូវយន្តការ និងប្រព័ន្ធវប្បធម៌ អភិវឌ្ឍកម្លាំងផលិតកម្មវប្បធម៌ថែមមួយកម្រិតទៀត ដើម្បីជំរុញយ៉ាងមុតមាំនូវភាពរុងរឿងនៃវប្បធម៌។
គួររំលឹកថា វេទិកាលើកនេះធ្វើក្រោមប្រធានបទ «ធ្វើកំណែទម្រង់ចំពោះយន្តការ និងប្រព័ន្ធវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ ដើម្បីបំផុសកម្លាំងចលករសម្រាប់ការបង្កើត និងច្នៃប្រឌិតថ្មីនៃវិស័យវប្បធម៌» បានផ្តួចផ្តើមរៀបចំដោយក្រសួងឃោសនាការ នៃមជ្ឈិមចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន