(តូក្យូ)៖ កាសែតក្នុងស្រុករបស់ជប៉ុន បានរាយការណ៍ថា ជប៉ុនបានស្នើសុំទិញផលិតផល semiconductor របស់សហរដ្ឋអាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ អំឡុងកិច្ចចរចាពន្ធគយដែលកំពុងបន្តជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ ២០២៥។

កាសែត Asahi រាយការណ៍ថា រដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនក្នុងស្រុក ដែលទិញបន្ទះឈីបអាមេរិក ដូចជាពីក្រុមហ៊ុនដូចជា Nvidia ជាមួយនិងសក្តានុពលនៃការនាំចូលរហូតដល់ ១ទ្រីលានយ៉េន ឬ ៦.៩៤ពាន់លានដុល្លារ ក្នុងគោលបំណងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ដែលមានប្រហែល ១០ទ្រីលានយ៉េន ឬ​ ៦៩.២៨៥លានដុល្លារជាមួយជប៉ុន។

គួរបញ្ជាក់ថា អ្នកចរចារពន្ធកំពូលរបស់ជប៉ុន លោក Ryosei Akazawa មានបំណងទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប្រហែលជានៅថ្ងៃទី៣០ ខែឧសភា សម្រាប់កិច្ចចរចាពាណិជ្ជកម្មជុំទី ៤៕