(តៃប៉ិ)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធ ទី១១ ខែមិថុនា។ នេះបើតាមរដ្ឋបាលអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់។

ប្រភពដដែលនេះ បានគូសបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៣០.៩ គីឡូម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងតែជួបប្រទះគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្ដោយ «ខ្សែក្រវាត់ភ្លើង» ប៉ាស៊ីហ្វិក ដែលជាតំបន់ប្រសព្វគ្នានៃផ្លាកតិចតូនិចពីរ៕