(អាំដាបាដ)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះក្រុមហ៊ុន Air India ដែលដឹកមនុស្ស២៤២នាក់ បានកើនដល់ជាង ១០០នាក់ហើយ។ នេះបើយោងតាម Reuters ថ្ងៃទី១២ មិថុនា ២០២៥។

មន្ត្រីប៉ូលិសបានឲ្យដឹងថា យន្តហោះនេះបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយ ក្បែរព្រលានយន្តហោះ Ahmedabad ដែលចំពីលើអាហារដ្ឋាននៃអន្តេវាសិកដ្ឋានរបស់មហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងតំបន់នោះ ដោយបានបណ្តាលឲ្យនិស្សិតពេទ្យមួយចំនួននៅនឹងដីស្លាប់ផងដែរ។

ប្រភពដដែលនេះ បានគូសបញ្ជាក់ថា សាកសពជាង១០០នាក់ ដែលភាគច្រើនឆេះខ្លោចខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋក្នុងតំបន់ដើម្បីធ្វើកោសល្យវិច័យ។ រូបថត និងវីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបំណែកតួយន្តហោះដែលរាយប៉ាយនៅជុំវិញអគារដែលរងគ្រោះ ដោយកន្ទុយយន្តហោះបានជាប់គាំងនៅលើដំបូលអគារ។

ក្នុងចំណោមអ្នកដំណើរនៅលើនោះ រួមមានមនុស្សពេញវ័យ ២១៧នាក់ កុមារ ១១នាក់ និងទារក ២នាក់ ដោយក្នុងនោះ ១៦៩នាក់ជាជនជាតិឥណ្ឌា ៥៣នាក់ជាជនជាតិអង់គ្លេស ៧នាក់ជាជនជាតិព័រទុយហ្គាល់ និងម្នាក់ជាជនជាតិកាណាដា។

គួរបញ្ជាក់ថា យន្តហោះដែលធ្លាក់នេះ គឺជាប្រភេទ Boeing 787-8 Dreamliner ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ២០១៣។ នេះគឺជាការធ្លាក់លើកដំបូងដែលបណ្ដាលឲ្យមានមនុស្សស្លាប់សម្រាប់យន្តហោះប្រភេទ Dreamliner ចាប់តាំងពីវាបានចាប់ផ្តើមហោះហើរពាណិជ្ជកម្មក្នុងឆ្នាំ២០១១មក។ ក្រុមហ៊ុន Air India កំពុងប្រមូលព័ត៌មានលម្អិត ខណៈមូលហេ