(ហ៊្សេរុយសាឡិម)៖ អ៉ីរ៉ង់ និងអ៉ីស្រាអែល បានបាញ់មីស៉ីល និងធ្វេីការវាយប្រហារតាមអាកាសដាក់គ្នា នៅថ្ងៃសៅរ៍ ទី១៤ ខែមិថុនា នេះ មួយថ្ងៃបន្ទាប់ពីអ៉ីស្រាអែលបើកការវាយលុកតាមអាកាសដ៏ខ្លាំងក្លាលេីអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅទីក្រុងតេហេរ៉ង់ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា មនុស្សប្រហែល ៦០នាក់ រួមទាំងកុមារ ២០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារលំនៅដ្ឋានមួយ ជាមួយនិងការវាយប្រហារបន្ថែមទៀតនៅទូទាំងប្រទេស ខណៈអ៉ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារច្រើនជាង ១៥០គោលដៅ។
នៅឯអ៉ីស្រាអែលវិញ ស៊ីរ៉ែនវាយឆ្មក់តាមអាកាស ធ្វេីឱ្យប្រជាជននាំគ្នារកកន្លែងពួន។ មន្រ្តីអ៉ីស្រាអែលម្នាក់និយាយថា អ៉ីរ៉ង់បានបាញ់ មីស៊ីលបាលីស្ទិកប្រហែល ២០០គ្រាប់ ក្នុងរលកវាយប្រហារលេីកទីបួន។ ទោះជាសហរដ្ឋអាមេរិក បានជួយបាញ់ទម្លាក់មីស៉ីលអ៉ីរ៉ង់ ប៉ុន្តែនៅតែមានការផ្ទុះក្នុងសង្កាត់លំនៅដ្ឋានក្នុងប្រទេសអ៉ីស្រាអែល។
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អ៉ីរ៉ង់ឆ្លងកាត់បន្ទាត់ក្រហមហេីយ។ ប្រសិនបើមេដឹកនាំកំពូល (លោក Ayatollah Ali Khamenei) បន្តបាញ់មីស៉ីលនៅមុខផ្ទះរបស់អ៉ីស្រាអែល នោះ Tehran នឹងត្រូវខ្ទេច»។
គួរបញ្ជាក់ថា អ៉ីស្រាអែល ជាអ្នកដែលទទួលមុនលេីទីតាំងនុយក្លេអ៊ែរ និងយោធាអ៉ីរ៉ង់ ដែលបានសម្លាប់មេបញ្ជាការ និងអ្នកវិទ្យាសាស្ត្រអ៉ីរ៉ង់ ៦នាក់រួមទាំងជនស៉ីវិល សរុប ៧៨នាក់៕