(ប៉េកាំង)៖ "ខ្ញុំមិនបានត្រឡប់ទៅស្រុកកំណើតនៅខេត្ត Henan វិញនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អស់រយៈពេលជាច្រើនឆ្នាំហើយ គ្រាប់ពូជមិនខ្វល់ថា តើអ្នកចូលឆ្នាំឬអត់ឡើយ"។ នេះជាឆ្នាំទី៩ហើយដែលលោក Jia Yajunបានមកទីក្រុង Sanya ខេត្ត Hainan។

សូមអរគុណចំពោះលក្ខខណ្ឌធម្មជាតិដ៏អំណោយផល ដែលសមស្របសម្រាប់ដំណាំលូតលាស់ លោក Jia Yajunអ្នកស្រាវជ្រាវផ្នែកឧស្សាហកម្មគ្រាប់ពូជបាននាំយកគ្រាប់ពូជទៅកាន់កោះ Hainan ជារៀងរាល់រដូវរំហើយ និងរដូវរងារសម្រាប់ការបន្តពូជដែលត្រូវបានគេហៅថា “ការបន្តពូជភាគខាងត្បូង”។

រួមទាំងលោក Jia Yajun ដែរ ខេត្ត Hainan នឹងស្វាគមន៍អ្នកជំនាញនិងបញ្ញវន្តផ្នែកបច្ចេកវិទ្យាកសិកម្មរាប់ពាន់នាក់ ដើម្បីអនុវត្តការងារបន្តពូជភាគខាងត្បូង ក្នុងរដូវកាលមិនដាំដុះនៅភាគខាងជើងជារៀងរាល់ឆ្នាំ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារ នៅមន្ទីរពិសោធន៍ឈូងសមុទ្រ Yazhou នៅទីក្រុង Sanya។លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាជនចិនចង់កាន់ចានបាយឱ្យជាប់ក្នុងដៃរបស់ខ្លួន នោះ ត្រូវតែកាន់គ្រាប់ពូជយ៉ាងរឹងមាំ នៅក្នុងដៃរបស់ខ្លួន។

បច្ចុប្បន្ននេះ ពូជជាង៧០%នៃដំណាំថ្មី ដែលត្រូវបានបណ្ដុះរួចហើយ ត្រូវបានជ្រើសរើសនិងបន្តពូជ នៅភាគខាងត្បូងប្រទេសចិន។តាមរយៈបន្តពូជនៅភាគខាងត្បូង ដំណាំសំខាន់ៗរបស់ប្រទេសចិនបានអាប់ក្រេតពី៦ ទៅ៧លើក ហើយកំណើនទិន្នផលរបស់ ប្រភេទពូជថ្មី នីមួយៗមានលើសពី១០%៕

វិទ្យុមិត្តភាពកម្ពុជាចិន