(ប៉េកាំង)៖ ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរឋនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន សកម្មភាពចាក់ផ្សាយភាពយន្តដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលឈ្មោះ “មនោសញ្ចេតនាអាស៊ីកណ្តាល” ឆ្នាំ២០២៥ បានចាប់ដំណើរការនៅក្រុង Astana។
ភាពយន្តដ៏ឆ្នើមចំនួន១២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជា《អ្នកអភិរក្សបេតិកភណ្ឌ 》និង《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន》ជាដើមបានចាក់ផ្សាយជាបន្តបន្ទាប់ តាមប្រព័ន្ធសារព័ត៌មានសំខាន់ៗ ដូចជាស្ថានីយទូរទស្សន៍ជាតិកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ទួមេនីស្ថាន និងអ៊ូសបេគីស្ថានជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោក Shen Haixiong បានថ្លែងថា ការចាក់ផ្សាយកម្មវិធីដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងប្រព័ន្ធសារព័ត៌មាន របស់ប្រទេសអាស៊ី កណ្តាលនានាលើកនេះ គឺជាវិធានការវិជ្ជមានសម្រាប់ជំរុញការអនុវត្តជាក់ស្តែង នូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលឆ្នាំ២០២៣ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងចំណងមិត្តភាពរវាងប្រជាជនចិន និងអាស៊ីកណ្តាល ក្រោមការណែនាំយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីធ្វើឱ្យទស្សនិកជនអាស៊ីកណ្តាលទាំងអស់ មើលឃើញភាពរស់រវើកដ៏ផុលផុសរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងស្វែងរកកាលានុវត្តភាពធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ និងរួមគ្នាបោះជំហានទៅកាន់ ការធ្វើទំនើបកម្មតាមរយៈកម្មវិធីដ៏ឆ្នើមដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》និង 《ផ្លូវធ្វើទំនើបកម្មតាមបែបផែនចិន》 ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន