(ប៉េកាំង)៖ យប់ថ្ងៃទី១៤ ខែមិថុនា ពិធីបើកមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី២៧ ដែលណែនាំដោយរដ្ឋបាលជាតិភាពយន្តចិន និងរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនក្រុងសៀងហៃ ក្រោមការបានប្រារព្ធធ្វើនៅរោងមហោស្រពក្រុងសៀងហៃ។

លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការត្រៀមរៀបចំ មហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី២៧ បានថ្លែងសុន្ទរកថាក្នុងពិធីបើក។ លោក Wang Xiaozhen បានថ្លែងថា មហោស្រពភាពយន្តលើកនេះ បានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាងើបឡើងថ្មី ដូចជាបញ្ញាសិប្បនិម្មិត និងបច្ចេកទេស VR ជាដើម រួមគ្នាពិគ្រោះពិភាក្សាអំពីការធ្វើនវានុវត្តន៍យ៉ាងស៊ីជម្រៅ និងអនាគតយ៉ាងទូលំទូលាយក្នុងយុគសម័យឌីជីថល និងភាពវៃឆ្លាតសិប្បនិមិ្មត។ ក្នុងនាមជាសាក្ស៊ី អ្នកកត់ត្រានិងជាអ្នកចូលរួមក្នុងការអភិវឌ្ឍភាពយន្តរបស់ចិន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនរីករាយរួមសហការជាមួយ មិត្តរួមអាជីពលើវិស័យភាពយន្តទាំងជាតិនិងអន្តរជាតិ បន្តបំផុសកម្លាំងរស់រវើក នៃការច្នៃប្រឌិតថ្មីខាងវប្បធម៌ ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ។

សូមបញ្ជាក់ថា មានភាពយន្តចំនួនជាង៣៩០០រឿងដែលមកពីប្រទេសនិងតំបន់ចំនួន១១៩ បានចុះឈ្មោះចូលរួម មហោស្រពភាពយន្តលើកនេះ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន