(ប៉េកាំង)៖ រសៀលថ្ងៃទី១៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានជួបពិភាក្សាការងារជាមួយ Xi Jinping ប្រធានរដ្ឋចិននៅទីស្តីការប្រធានាធិបតីកាហ្សាស្ថានី នៅក្នុងក្រុង Astana។

លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងហ្សាក់ស្ថានីបានឆ្លងកាត់ ការសាកល្បងនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយដំណើរការដោយកម្រិតខ្ពស់ជាប់ជានិច្ច ដោយសារមានអំណោយផល ពីឧត្តមភាពនៃទីតាំងភូមិសាស្រ្ត និងការបន្តវេនប្រវត្តិសាស្ត្រមេត្រីភាព ពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជា
ជម្រើសដ៏ចាំបាច់ សម្រាប់ប្រទេសទាំង២ស្វែងរកការអភិវឌ្ឍរួមផងដែរ។

ភាគីចិនតែងតែមើលនិងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិន និងកាហ្សាក់ស្ថានលើមុំយុទ្ធសាស្ត្រនិងវែងឆ្ងាយចក្ខុវិស័យ រីករាយធ្វើការជាមួយភាគីកាហ្សាក់ស្ថាន ដើម្បីពង្រឹងមិត្តភាពរវាងប្រទេសចិនកាហ្សាក់ស្ថាន ដោយមិនងាករេ ដើម្បីរួមចំណែកវិភាគទានកាន់តែច្រើន សម្រាប់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក តាមរយៈស្ថិរភាពនិងកម្លាំងវិជ្ជមាន នៃទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថាន។

ជាការឆ្លើយតប លោក Tokayev បានលើកឡើងថា ប្រទេសចិនជាប្រទេសជិតខាងដ៏មេត្រីភាពរបស់កាហ្សាក់ស្ថាន និងជាដៃគូយុទ្ធសាស្ត្រដែលគួរឱ្យទុកចិត្តដែលធន់នឹង ការសាកល្បងនៃពេលវេលា។ ប្រទេសទាំងពីរបានបន្តរក្សាទំនាក់ទំនងមិត្តភាព និងសុខដុមរមនាក្នុងរយៈពេលយូរ ហើយមិនរងឥទ្ធិភពលអវិជ្ជមានពីការសាកល្បង នៃភូមិសាស្ត្រនយោបាយ ភាពរង្គោះរង្គើនិងបម្រែបម្រួល នៃស្ថានការណ៍អន្តរជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន