(ប៉េកាំង)៖ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅកាន់ក្រុងអាស្តាណា ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទី២ ដោយតបតាមការអញ្ជើញរបស់លោក Tokayevប្រធានាធិបតីកាហ្សាក់ស្ថាន។

កាលពីខែមិថុនា ឆ្នាំ២០១៦ លោក Xi Jinping បានលើកឡើងសុភាសិតមួយក្នុងសុន្ទរកថារបស់លោក នៅឧត្តមក្រុមប្រឹក្សានីតិប្បញ្ញត្តិអ៊ូសបេគីស្ថានថា "ថង់ទទេមិនអាចដាក់បញ្ឈរបានឡើយ" ដើម្បីបញ្ជាក់ពីសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។

សព្វថ្ងៃនេះ ប្រទេសចិននិងប្រទេសទាំង៥នៅអាស៊ីកណ្តាល សម្រេចបាននូវការគ្របដណ្តប់ពេញលេញនៃទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការគ្របដណ្តប់ពេញលេញនៃការចុះហត្ថលេខាលើ ឯកសារនៃកិច្ចសហប្រតិបត្តិការ សម្រាប់រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងការគ្របដណ្តប់ពេញលេញ នៃការអនុវត្តគំនិតសហគមន៍រួមវាសនា របស់មនុស្សជាតិនៅកម្រិតទ្វេភាគី។

នៅថ្ងៃទី២៩ ខែមេសា គម្រោងគ្រប់គ្រងសំខាន់ក្នុងដែនកៀហ្ស៊ីស៊ីស្ថាននៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានចាប់ផ្តើមសាងសង់ នេះជានិមិត្តសញ្ញាបង្ហាថា គម្រោងខ្សែបន្ទាត់សំខាន់ នៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន បានឈានចូលដំណាក់ កាលសាងសង់ពិតប្រាកដ។ ផ្លូវដែកនេះដែលឆ្លងកាត់ប្រទេសចំនួន៣ និងមានប្រវែងសរុបប្រហែល៥២៣គីឡូម៉ែត្រនឹងក្លាយជា ផ្លូវគោកដ៏ខ្លីបំផុតដែលតភ្ជាប់ប្រទេសចិន និងបណ្តាប្រទេសអាស៊ីកណ្តាល។ បន្ទាប់ពីគម្រោងនេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ វានឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយលើការចរចរណ៍ទំនិញ និងជំរុញការអភិវឌ្ឍសម្របសម្រួល នៃសេដ្ឋកិច្ចក្នុងតំបន់។

បច្ចុប្បន្ននេះ "ភាពពេញនិយមនៃភាសាចិន" និង "ភាពពេញនិយមនៃប្រទេសចិន" កំពុងកើនឡើងនៅតាម បណ្តាប្រទេសអាស៊ីកណ្តាល។ ការបង្កើតមជ្ឈមណ្ឌលវប្បធម៌ រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលកំពុងពន្លឿន ហើយការបន្តការសិក្សានៅប្រទេសចិន បានក្លាយជាជម្រើសរបស់យុវជនអាស៊ីកណ្តាលកាន់តែច្រើនឡើង។
ក្រោមការដឹកនាំ នៃការទូតរបស់ប្រមុខរដ្ឋ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាលនឹងបន្តចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាសរសេរជំពូកថ្មីដែលយល់ចិត្តគ្នា ស្និតស្នាលគ្នានិងរួមវាសនាជាមួយគ្នា ដើម្បីរួមចំណែកថ្មីកាន់តែច្រើនសម្រាប់ការជំរុញកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន