(បាងកក)៖ ថៃកំពុងប្រឈមមុខនឹងការកើនឡើងនៃបទល្មើសឆបោកតាមអនឡាញ ថ្មីៗប៉ូលិសថៃ បានចាប់ខ្លួនមនុស្សជាច្រើននាក់ ក្នុងនោះរួមមានទាំង ជនជាតិអង់គ្លេស និងអូស្រ្តាលី នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមអនឡាញក្រោមរូបភាពវិនិយោគ ដែលបានបោកបញ្ឆោតយកលុយបានជាង ១.២លានដុល្លារ។
មន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា ទទួលបន្ទុកកិច្ចការបទល្មើសឆបោកតាមអនឡាញ បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះបានទម្លាយថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅប្រទេសថៃ កំពុងកើនឡើងឲ្យគួរឲ្យកត់សម្គាល់ ជាក់ស្តែងបណ្តាញ សារព័ត៌មានបរទេសជាច្រើន បានចេញផ្សាយជាច្រើនព័ត៌មានចាប់តាំងពីដើមឆ្នាំ២០២៥មក។
សារព័ត៌មានដែលបានចេញផ្សាយរួមមាន៖ Reuter, AP News, The Diplomat, Bangkok post, The Nation, VOA និងសារព័ត៌មានច្រើនទៀត។ខាងក្រោមបញ្ជីឈ្មោះសារព័ត៌មានដែលចេញផ្សាយ។
ជាក់ស្តែងថ្មីៗនេះ ប៉ូលិសថៃ ប្រតិបត្តិការឆ្មក់បង្ក្រាបបទល្មើសឆបោកតាមអឡាញ បានធ្វើឡើងនៅផ្ទះជួលមួយកន្លែង ក្នុងខេត្ត Samut Prakan ស្ថិតនៅក្បែរទីក្រុងបាងកក និងឃាត់ខ្លួនមនុស្ស ១៣នាក់។ បទល្មើសឆបោកតាមអនឡាញបានកើនឡើងនៅក្នុងប្រទេសថៃ ជាទីដែលមានប្រជាជនថៃរាប់លាននាក់ បានក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ។ នេះបើតាមកាសែតថៃ The Nation។
The Nation កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទមួយដោយផ្អែកលើការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chulalongkorn កាលឆ្នាំ២០២៤ បានឱ្យដឹងថាប្រជាជនថៃ ៣៦លាននាក់បានក្លាយជាគោលដៅនៃការឆបោកតាមអនឡាញ ហើយក្នុងនោះមានរាប់លាននាក់កា្លយជាជនរងគ្រោះ។
តាមកាសែតថៃនេះដដែល សេដ្ឋកិច្ចថៃបានខាតបង់អស់ជាង ៦០ពាន់លានបាត ដោយសារតែបទល្មើសឆបោកតាមអនឡាញក្នុងឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ សូម្បីតែនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បានបង្ហើបដែរថាលោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយ ក្នុងនាមប្រទេសថៃ។
១. ប៉ូលិសថៃចាប់ឃ្លួនជនបរទេស១៣នាក់ ពាក់ព័ន្ធនឹងការឆបោករឿងវិនិយោគចំពោះជនជាតិអូស្ត្រាលី
ប្រភព៖ https://apnews.com/article/thailand-australia-investment-scam-fraud-502276cd2888240c71e5aa1aa647e9c1
២. ពលរដ្ឋថៃរាប់លាននាក់ក្លាយជាជនរងគ្រោះក្នុងរឿង Online Scam
ប្រភព៖ https://www.nationthailand.com/news/general/40046127
៣. ទិន្នន័យរបស់ UNODC
ប្រភព៖ https://www.unodc.org/documents/Cybercrime/Presentations/THAILAND.pdf
៤. ប្រទេសថៃចោទប្រកាន់ជនជាតិថៃជាង ១០០ នាក់ ដែលជាប់ពាក់ព័ន្ធនឹងដំណើរការឆបោកអនឡាញ (ព្រំដែនប៉ោយប៉ែត)
ប្រភព៖ https://thediplomat.com/2025/03/thailand-charges-100-for-involvement-in-online-fraud-operations/
៥. ប្រទេសថៃមានការកើនឡើងនូវការឆបោកតាមប្រព័ន្ធអនឡាញដល់ទៅ ១១២% ក្នុងឆ្នាំ២០២៤ តាមរយៈការផ្ញើសារ និងអ៊ីម៉េល ផ្តល់ការកម្ចី និងល្បែងស៊ីសង
https://www.bangkokpost.com/business/general/2967346/thai-scams-rise-112-in-2024
៦. នាយករដ្ឋមន្រ្តីថៃ បាននិយាយថាខ្លួនស្ទើរតែត្រូវបានគេឆបោកដោយប្រើប្រាស់ AI បន្លំធ្វើជាសម្លេងថ្នាក់ដឹកនាំអាស៊ាន ដើម្បីប្រមូលការបរិច្ចាគទឹកប្រាក់
https://www.nationthailand.com/news/general/40045195
៧. អ្នកច្បាប់ថៃបារម្ភថា ការបង្ក្រាបមជ្ឈមណ្ឌល Online Scam នឹងមិនឋិតឋេរទេ
ប្រភព៖ https://www.voanews.com/a/thai-lawmaker-worries-online-scam-center-crackdown-will-be-short-lived/8001374.html
៨. បណ្ដឹងពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានការកើនឡើងវិញក្នុងប្រទេសថៃ
ប្រភព៖ https://www.bangkokpost.com/thailand/general/3050857/scam-complaints-in-thailand-starting-to-rise-again
៩. មនុស្សជាង ៧ ពាន់នាក់ ដែលជាប់ក្នុងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលដំណើរនៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះ
ប្រភព៖ https://www.orfonline.org/expert-speak/thailand-s-cyber-scam-crackdown-a-temporary-fix
១០. អាជ្ញាធរថៃ ស្វីស និងអាមេរិក សហការគ្នាចាប់ខ្លួនឧក្រិដ្ឋជន ៤ រូបនៅភូកេត ដែលគេសង្ស័យថាបានរៀបចំកាឆបោកតាមអនឡាញជាងមួយពាន់ករណី
ប្រភព៖ https://www.gavroche-thailande.com/thailande-societe-coup-de-filet-international-a-phuket-contre-des-cybercriminels/
១១. ប្រទេសថៃប្រឈមនឹងការកើនឡើងនៃការតវ៉ាពីប្រជាពលរដ្ឋទៅលើមជ្ឈមណ្ឌលហៅទូរសព្ទ (call centre) និងការឆបោកតាមអ៉ិនធឺណិត
ប្រភព៖ https://thethaiger.com/news/national/thailand-faces-surge-in-call-centre-complaints-and-online-scams
១២. ការឆបោកតាមប្រព័ន្ធអនឡាញ ធ្វើឱ្យប្រទេសថៃបាត់បង់ទឹកប្រាក់អស់ ៦០ លានបាត ក្នុងឆ្នាំ២០២៤
https://www.nationthailand.com/news/general/40048240
១៣. ទីស្តីការគណៈរដ្ឋមន្រ្តីថៃ បានអនុម័តសេចក្តីព្រាងច្បាប់ ដែលតម្រូវឱ្យធនាគារ ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកដំណើរការប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម សហការគ្នាសងលុយទៅជនរងគ្រោះពីការឆបោកតាមប្រព័ន្ធអនឡាញ
https://www.nationthailand.com/news/policy/40045647
១៤. ថៃ និងចិនសហការគ្នាបង្កើតមជ្ឈមណ្ឌលប្រឆាំងនឹងការឆបោកការហៅតាមទូរសព្ទ
https://www.reuters.com/world/asia-pacific/thailand-china-set-up-coordination-centre-combat-scam-call-networks-2025-01-24/