(បាងកក)៖ អគ្គស្នងការនគរបាលជាតិថៃ បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra មកផ្ដល់សក្ខីកម្ម ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលបានដាក់ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation៕