(បាងកក)៖ ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation។
ប្រភពបានបញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai បន្ទាប់ពីលោក Phumtham ចាកចេញពីតំណែងនេះ ដើម្បីទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី «Paetongtarn ទី២» ដែលនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះ។
លោកឧត្តមសេនីយ៍ Sunai ត្រូវបានគេស្គាល់ថាជាបុគ្គលមានទំនាក់ទំនងជិតស្និតនឹងថ្នាក់ដឹកនាំយោធាបច្ចុប្បន្នរបស់ថៃ ដែលធ្វើឲ្យលោកក្លាយជាបេក្ខជនដ៏សំខាន់ម្នាក់សម្រាប់តំណែងនេះ៕