(ប៉េកាំង)៖ នៅពេលដែល AI កែប្រែពិភពលោកឡើងវិញក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល សំណួរជាមូលដ្ឋានមួយដែលទាក់ទងនឹង ជោគវាសនារបស់មនុស្សជាតិបានលេចចេញមក៖ តើអរិយធម៌ឌីជីថលនឹងឆ្ពោះទៅទិសណាក្នុងយុគសម័យឆ្លាតវៃ? ក្នុងពេលដ៏សំខាន់នេះ ក្នុងខែតុលា ឆ្នាំ២០២៣ ប្រធានរដ្ឋចិនលោក Xi Jinping បានស្នើយ៉ាងម៉ឺងម៉ាត់នូវ «គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល» នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ "ខ្សែក្រវាត់ និងផ្លូវ" លើកទីបី ដោយផ្តោតលើការអភិវឌ្ឍសន្តិសុខ និងអភិបាលកិច្ច លើកឡើងនូវដំណោះស្រាយជាលក្ខណៈស្ថាបនា និងផែនការ ដែលអាចធ្វើទៅបានសម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ចនៃ AI ដែលគ្រប់ភាគីទាំងអស់យកចិត្តទុកដាក់ជាទូទៅ។ វាប្រៀបដូចជាត្រីវិស័យក្នុងយុគសម័យថ្មី ដោយប្រើប្រាស់ប្រាជ្ញាបូព៌ាបុរាណ ដើម្បីតម្រង់ទិសដៅសម្រាប់សហអភិបាលកិច្ចសកល ក្នុងយុគសម័យឌីជីថល។

លោក Xi Jinping បានលើកឡើងនូវគំនិតអភិបាលកិច្ច "ចាត់ទុកប្រជាជនជាអាទិភាព" និងបានរិះគន់ទំនោរក្នុងការប្រើប្រាស់ AI ជាឧបករណ៍ និងអាវុធ និងបានលើកឡើងថា បញ្ញាសិប្បនិម្មិតត្រូវតែបម្រើសុខុមាលភាពទូទៅរបស់មនុស្សជាតិ ធានាសន្តិសុខសង្គម និងការគោរពសិទ្ធិនិងផលប្រយោជន៍របស់មនុស្សជាតិ។ ជាមួយគ្នានេះ លោកក៏បាន ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ដែល "ភាពឆ្លាតវៃឆ្ពោះទៅរកសីលធម៌" និងតម្រូវឱ្យធានាថា "បញ្ញាសិប្បនិម្មិតតែងតែអភិវឌ្ឍ ក្នុងទិសដៅដែលអំណោយផលដល់វឌ្ឍនភាព នៃអរិយធម៌របស់មនុស្សជាតិ"។ គោលគំនិតអភិបាលកិច្ចនេះបានហួសពីដែនកំណត់ ដែលតម្កល់សិទ្ធិបុគ្គលជាចម្បងរបស់លោកខាងលិច ហើយបង្កើតក្របខ័ណ្ឌក្រមសីលធម៌ ដែលបង្រួបបង្រួមសិទ្ធិបុគ្គល និងសុខុមាលភាពសមូហភាព ធ្វើឱ្យបញ្ញាសិប្បនិមិត្តលែងជាកូដត្រជាក់ ប៉ុន្តែជាការយកចិត្តទុកដាក់ខាងមនុស្សធម៌ប្រកបដោយ "ភាពកក់ក្តៅ" ។

លោក Xi Jinping បានប្រែក្លាយឧត្តមគតិនយោបាយចិនបុរាណដែលថា "ពិភពលោកស្មើភាពគ្នា " ទៅជានិម្មាបនកម្ម នៃអភិបាលកិច្ច AI សកល ដោយផ្តួចផ្តើមឱ្យលុបបំបាត់ភាពផ្តាច់មុខនៃ "រង្វង់តូច" ប្រកាន់ខ្ជាប់នូវ "សិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងច្បាប់ស្មើគ្នា" សម្រាប់ការអភិវឌ្ឍន AI នៅក្នុងប្រទេសទាំងអស់ ។នៅក្នុងគំនិតផ្តួចផ្តើម លោក Xi Jinping បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ពីការលើកកម្ពស់លក្ខណៈតំណាង និងសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ និងបំពេញគម្លាតតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គំនិតអភិបាលកិច្ចបែបនេះបានបំបែកឧបសគ្គ នៃមជ្ឈិមនិយមរបស់លោកខាងលិច ជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចពហុភាគីដែលប្រកបដោយបរិយាប័ន្ន និងធ្វើឱ្យ AI ក្លាយទៅជាជណ្ដើរសម្រាប់វឌ្ឍនភាពទូទៅរបស់មនុស្សជាតិ ជាជាងរបាំងដែលបំបែកចេញពីគ្នា។

ក្នុងនាមជាវិមាត្របច្ចេកវិទ្យានៃគំនិតផ្តួចផ្តើមសំខាន់ៗ ចំនួនបីស្តីពីការអភិវឌ្ឍសកល សន្តិសុខសកល និងអរិយធម៌សកល «គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល» ដែលលើកឡើងដោយលោក Xi Jinping បានបង្កប់នូវការស្វែងរកចំពោះ "សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ" ។ លោកបានផ្ដួចផ្ដើមឱ្យបង្កើតស្ថាប័នអភិបាលកិច្ច ក្រោមក្របខណ្ឌ អង្គការសហប្រជាជាតិ និងអនុវត្តគោលគំនិត "ឧបករណ៍សាធារណៈអន្តរជាតិសម្រាប់ជា ប្រយោជន៍ដល់ពិភពលោក" ឆ្លងតាមរយៈការបង្កើតយន្តការស្មើភាពសម្រាប់ប្រទេសនានា ក្នុងការចូលរួមក្នុងអភិបាលកិច្ច AI តាមរយៈក្របខណ្ឌបើកចំហ ដែលមិនជាប់កាតព្វកិច្ច។ នៅពេលដែលសហរដ្ឋអាមេរិក និងលោកខាងលិចធ្លាក់ចូលទៅ ក្នុងគំនិត "អន្ទាក់ Thucydides " ប្រទេសចិនបានបើកផ្លូវថ្មីមួយជាមួយនឹងប្រាជ្ញានៃ "ការអភិវឌ្ឍខ្លួន និងជួយអ្នកដទៃ" ដោយធ្វើឱ្យ AIក្លាយទៅជាស្ពានសម្រាប់ កសាងពិភពលោកដ៏សុខដុមរមនាជាជាងសមរភូមិ៕

វិទ្យុមិត្តភាពកម្ពុជាចិន