(ប៉េកាំង)៖ អ្នកសារព័ត៌មានបានសួរថា នាពេលថ្មីៗនេះ មន្ត្រីនិងប្រព័ន្ធសារព័ត៌មានអាមេរិកបានបង្ហើបថា ប្រទេសចិននិងអាមេរិក បានឈានដល់ការបំពេញបន្ថែមអនុស្សរណៈ នៃការយោគយល់គ្នាក្នុងក្របខ័ណ្ឌស្តីពីការអនុវត្តគំនិតឯកភាពទីក្រុងហ្សឺណែវ។ប្រទេសចិននឹងពន្លឿនការនាំចេញរ៉ែកម្រទៅកាន់អាមេរិក ហើយអាមេរិកនឹងលុបចោលវិធានការរឹតត្បិតចំពោះប្រទេសចិន។
តើក្រសួងពាណិជ្ជកម្មចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ? អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា ក្រោមការណែនាំនៃគំនិតឯកភាពរួមរបស់ មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក ក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃភាគីទាំងពីរ បានធ្វើកិច្ចចរចាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅទីក្រុងឡុងដ៍ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមិថុនា ហើយបានឈានដល់គំនិតឯកភាពជាគោលការណ៍លើ ក្របខ័ណ្ឌស្តីពីការអនុវត្តគំនិតឯកភាពដ៏សំខាន់នៃកិច្ចសន្ទនា តាមទូរស័ព្ទរវាងប្រមុខរដ្ឋទាំងពីរកាលពីថ្ងៃទី៥ ខែមិថុនានិងពង្រឹងសមិទ្ធផលនៃកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុងហ្សឺណែវ។
នាពេលថ្មីៗនេះ បន្ទាប់ពីទទួលបានការអនុម័ត ភាគីទាំងពីរបានបញ្ជាក់បន្ថែមចំណុចលម្អិតនៃក្របខ័ណ្ឌនេះ។ ប្រទេសចិននឹងពិនិត្យ និងអនុម័តតាមផ្លូវច្បាប់លើការស្នើសុំនាំចេញវត្ថុ ដែលត្រូវរឹតត្បិតដែលបំពេញតាមល័ក្ខខ័ណ្ឌគ្រប់គ្រាន់ ហើយអាមេរិកនឹងលុបចោល វិធានការរឹតត្បិតជាបន្តបន្ទាប់ចំពោះប្រទេសចិន៕
វិទ្យុមិត្តភាពកម្ពុជាចិន