(ប៉េកាំង)៖ នៅក្នុងសាលតាំងពិព័រណ៌ប្រវត្តិសាស្ត្រនៃបក្សកុម្មុយនីស្តចិន មានវត្ថុតាំងដ៏ពិសេសមួយគឺ លិខិតរបស់គណៈកម្មាធិការបដិវត្តន៍ នៃសហគមន៍ Wenanyi ស្រុក Yanchuan ខេត្ត Shaanxiកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៤ ដោយបានអនុម័តឱ្យលោក Xi Jinping ចូលបក្សកុម្មុយនីស្តចិនជាផ្លូវការ។

ត្រឡប់ទៅឆ្នាំ១៩៦៩ លោក Xi Jinping ដែលមិនទាន់គ្រប់អាយុ១៦ឆ្នាំ បានមកភូមិ Liangjiahe ស្រុក Yanchuanខេត្ត Shaanxi ដើម្បីបម្រើការងារ។ក្នុងអំឡុងពេលនេះ លោក Xi Jinping ខិតខំស្វាហាប់ ហើយស្វែងរកភាពរីកចម្រើន។លោកបានដាក់ពាក្យសុំចូលជាសមាជិកគណបក្សកុម្មុយនីស្តចិនជាច្រើនដង។

កាលនោះដោយសារតែបរិយាកាសនយោបាយដ៏ស្មុគស្មាញនិងកត្តាគ្រួសារ ដំណើរការចូលបក្សរបស់លោក Xi Jinpingពោរពេញដោយឧបសគ្គ ប៉ុន្ដែលោកមិនដែលបោះបង់ឡើយ។ នៅខែមករា ឆ្នាំ១៩៧៤ បន្ទាប់ពីបានដាក់ពាក្យសុំចូលបក្សចំនួន ១០ច្បាប់ គណៈកម្មាធិការបក្សសហគមន៍នៅទីបំផុត បានឯកភាពលើសំណើចូលបក្សរបស់លោក Xi Jinping ហើយទទួលយកលោកជាសមាជិក។ នៅខែមករា ឆ្នាំ១៩៧៤ លោក Xi Jinpingដែលមានអាយុ២០ឆ្នាំបានចូលកាន់តំណែងជា លេខាធិការសាខាបក្សនៃភូមិ Liangjiahe។

តម្កល់ប្រជាជនជាចម្បង មិនផ្លាស់ប្ដូរបំណងដើម។ ពីថ្នាក់មូលដ្ឋានដល់ថ្នាក់មជ្ឈិម ចាប់ពីលេខាបក្សភូមិ Liangjiaheដល់ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក Xi Jinpingតែងតែអនុវត្តនូវបំណងដើម និងពាក្យសន្យារបស់លោកគឺ «ឱ្យប្រជាជនមានជីវភាពល្អ» ជាមួយនឹងសកម្មភាពជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន