(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២ ខែកក្កដា កិច្ចប្រជុំពេញអង្គលើកទី១៤ នៃគណៈកម្មាធិការសហព័ន្ធយុវជនទូទាំងប្រទេសចិន និងសមាជលើកទី២៨នៃសហព័ន្ធនិស្សិតទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតសាទរ ដោយតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការជូនពរ ព្រមទាំងសួរសុខទុក្ខចំពោះ យុវជននិងនិស្សិតវ័យក្មេងមកពីគ្រប់ជនជាតិនិងគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសចិន ក៏ដូចជាយុវជនជនជាតិចិន នៅឯនាយសមុទ្រទាំងឡាយ។

ថ្លែងក្នុងសារលិខិត លោកXi Jinping បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន និងការជួយនិងណែនាំរបស់ក្រុមយុវជនកុម្មុយនីស្តនិយមចិន សហព័ន្ធយុវជននិងសហ័ពន្ធនិស្សិតគ្រប់ជាន់ថ្នាក់ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលបានរៀបចំនិងបំផុសឱ្យយុវជន និងនិស្សិតវ័យក្មេងទាំងឡាយដើរតាមផ្លូវជាមួយបក្ស ខិតខំប្រឹងប្រែងប្រកបដោយភាពឧស្សាហព្យាយាម ក្នុងន័យរួមចំណែកជាកម្លាំងយុវវ័យ ដែលបានបង្ហាញឱ្យឃើញនូវស្មារតីក្លៀវក្លារបស់យុវជនចិនក្នុងយុគសម័យថ្មី ។ យុវជនទាំងឡាយ គួរស្តាប់តាមការអំពាវនាវរបស់បក្ស និងប្រជាជន ធ្វើឱ្យជំនឿចិត្តមានភាពមុតមាំ បណ្តុះមនោសញ្ចេតនា ចំពោះគ្រួសារនិងប្រទេសជាតិ ហ៊ានរ៉ាប់រងបេសកកម្មប្រវត្តិសាស្ត្រ ខិតខំប្រឹងប្រែងដើម្បីចារទំព័រយុវភាព ដែលមានទទួលខុសត្រូវយ៉ាងខ្លាំង៕

វិទ្យុមិត្តភាពកម្ពុជាចិន