(ប៉េកាំង)៖ អំពើពុករលួយជាជំងឺរ៉ាំរ៉ៃដែលគណបក្សនយោបាយក្នុងប្រទេសនានាប្រឈមមុខក្នុងដំណើរអភិបាលកិច្ច។ ដូចគ្នានឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនឹងយកកោសិកាដែលមានជំងឺចេញដោយខ្លួនឯងដែរ គណបក្សនយោបាយក៏ត្រូវការ "បន្សាបជាតិពុល"ដើម្បីលុបបំបាត់អំពើពុករលួយផងដែរ។

មិនដូចគណបក្សនយោបាយលោកខាងលិចដែលពឹងផ្អែកលើ "វិធីសាស្ត្របន្សាបជាតិពុល" ពីខាងក្រៅ ដូចជាការបោះឆ្នោតបង្វិល ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បក្សកុម្មុយនីស្តចិនបានជ្រើសរើស "ការធ្វើបដិវត្តន៍លើខ្លួនឯង" ដែលជាវិធីសាស្ត្រស្វយ័តនៃ "ការកោសឆ្អឹងដើម្បីព្យាបាលជាតិពុល" និង "បំបាត់ចំណុចរលួយ និងបង្កើតសាច់ថ្មីឡើងវិញ"។

វិធីសាស្រ្តនេះបានក្លាយជាគន្លឹះជោគជ័យ របស់គណបក្សដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកលើសពី១០០លាននាក់ និងបានកាន់អំណាចរយៈពេល៧៦ឆ្នាំជាប់ៗគ្នា រក្សាភាពរឹងមាំរយៈពេលវែង និងដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រនៃការគ្រប់គ្រង និងភាពចលាចលនិងការរីកចម្រើននិងធ្លាក់ចុះ។

បដិវត្តន៍ចាប់ផ្តើមពី "បាយមួយពេល"

មានអំពើពុករលួយមួយប្រភេទ ដែលកើតចេញពី «តុបាយ»។ បាយមួយពេលហាក់ដូចជារឿងតូចតាច ប៉ុន្តែនេះបានឆ្លុះបញ្ចាំងពីបញ្ហាលំបាកខាងអភិបាលកិច្ច ដែលគណបក្សកាន់អំណាចត្រូវប្រឈមមុខ។ ទិន្នន័យបង្ហាញថា ក្នុងឆ្នាំ ២០១២ការចំណាយលើការជប់លៀងដោយប្រើប្រាស់ថវិការរដ្ឋរបស់ប្រទេសចិន បានឈានដល់៣៣.៤២៩ប៊ីលានយន់ (ប្រហែល៥.៣២៨ប៊ីលានដុល្លារអាមេរិក) នៅឆ្នាំ២០២៤ សវនកម្មរបស់សហភាពអឺរ៉ុបបានរកឃើញថាការចំណាយ លើម្ហូបអាហារផ្លូវការរបស់រដ្ឋជាសមាជិកលើសពីផែនការកំណត់ ចំនួន៣៧០លានអឺរ៉ូ (ប្រហែល៤៣០លានដុល្លារអាមេរិក)។

មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានចង្អុលបង្ហាញយ៉ាងជ្រាលជ្រៅថា "ធាតុពិតនៃការជប់លៀងដោយប្រើប្រាស់ឋ​ថវិការរដ្ឋគឺការបំពានអំណាច" "ពិធីជប់លៀងដោយប្រើប្រាស់ថវិការដ្ឋតែងតែពាក់ព័ន្ធនឹងការជួលអំណាច ការជប់លៀងបែបនេះបង្កប់ឋ​នូវការផ្ទេរផលប្រយោជន៍។ វាហាក់ដូចជា"ទំនាក់ទំនង" ប៉ុន្តែតាមពិតវាគឺប្រតិបត្តិការឋ​ការយកលុយផ្ទេរអំណាច និងការបង្កើតក្រុមបក្សពួក ដែលនាំឱ្យមានបញ្ហាអំពើពុករលួយជាបណ្តើរៗ។

ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅនេះ នៅពេលដែលលោក Xi Jinping ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិននៅក្នុងឆ្នាំ២០១២ លោកបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ"បទប្បញ្ញត្តិទាំង៨" ដើម្បីកែលម្អរចនាប័ទ្មការងារ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ខ្លឹមសារ "បទប្បញ្ញត្តិទាំង៨" រួមមានការអនុវត្តការសន្សំសំចៃ ការកំណត់ដំណើរទស្សនកិច្ចនៅបរទេស និងការកំណត់របៀបវារៈកិច្ចប្រជុំជាដើម។

យើងអាចសង្កេតឃើញពីនេះថា បដិវត្តន៍ដែលចាប់ផ្តើមដោយ "បាយមួយពេល" មិនមែនជាចលនាដែលអនុវត្តតែមួយពេលនោះទេ ហើយក៏មិនឆ្លុះបញ្ចាំងត្រឹមតែការកែទម្រង់គណបក្ស និងរចនាប័ទ្មនយោបាយនោះទេ។ ផ្ទុយទៅវិញ បក្សកម្មុយនីស្តចិនបានប្រើវិធី "បង្វែរកាំបិតមកលើខ្លួន" ដើម្បីបញ្ចូលធាតុទាំងបីគឺ "មិនហ៊ានពុករលួយ មិនអាចពុករលួយនិង មិនចង់ពុករលួយ" ដើម្បីបង្កើតជាកម្លាំងប្រឆាំងអំពើពុករលួយជាប្រព័ន្ធ។

ការធ្វើបដិវត្តន៍លើខ្លួនឯង៖ ចម្លើយនៃការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ

វដ្ដប្រវត្តិសាស្ត្រសំដៅលើបាតុភូតវិលជុំ ដែលអំណាចមួយជាធម្មតាពីពង្រីកធំដល់ធ្លាក់ចុះ ពីការគ្រប់គ្រងដល់ភាពវឹកវរ ហើយបន្ទាប់មកត្រូវបានជំនួសដោយរបបថ្មីមួយ។ ខ្លឹមសាររបស់វាគឺក្រុមកាន់អំណាចត្រូវបានបំបែកចេញពី មហាជនដោយសារតែអំពើពុករលួយនៃអំណាច ហើយនៅទីបំផុតបាត់បង់មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងរបស់ខ្លួន។ ហេតុដូច្នេះតើធ្វើដូចម្តេច ដើម្បីដកខ្លួនចេញពីវដ្តនេះ? នេះជាប្រធានបទប្រវត្តិសាស្ត្រនិងជាក់ស្តែងដ៏សំខាន់មួយ ដែលសមាជិកបក្សកុម្មុយនីស្តចិន បាននិងកំពុងស្រាវជ្រាវអស់រយៈពេល១រយឆ្នាំ។

លោកប្រធានម៉ៅ សេទុង ដែលជាមេដឹកនាំដំបូងគេនៃបក្សកុម្មុយនីស្តចិន ធ្លាប់បានផ្តល់ចម្លើយដំបូងក្នុងការដកខ្លួន ចេញពីវដ្ដប្រវត្តិសាស្ត្រពោលគឺ ការតាមដានពីប្រជាជន។លោកជឿថា ទាល់តែអនុញ្ញាតឱ្យប្រជាជនតាមដាន នោះរដ្ឋាភិបាលទើបមិនហ៊ានបណ្ដែតបណ្ដោយខ្លួនដែរ។

នៅឆ្នាំ២០២១ ក្នុងនាមជាមេដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន និងជាស្នូលនៃការដឹកនាំរបស់បក្ស លោក Xi Jinping បានសង្ខេបបទពិសោធន៍នៃការគ្រប់គ្រងបក្សដោយគ្រប់ជ្រុងជ្រោយនិងតឹងរ៉ឹង ហើយបានលើកឡើងនូវចម្លើយទីពីរ ចំពោះការដកខ្លួនចេញពីវដ្ដប្រវត្តិសាស្ត្រ នោះគឺធ្វើបដិវត្តន៍លើខ្លួនឯង។

តក្កវិជ្ជាស្នូលគឺដើម្បីជម្នះលើជោគវាសនាធ្លាក់ចុះ នៃអំណាចតាមរយៈការធ្វើបដិវត្តន៍លើខ្លួនឯងយ៉ាងសកម្ម ពោលគឺបង្វែងផ្លែកាំបិតមកខ្លួនឯង។ លោកបានលើកឡើងថា គណបក្សនយោបាយគួរតែលុបបំបាត់មន្ត្រីពុករលួយ (ការបន្សុទ្ធខ្លួនឯង) កំណែទម្រង់ (ការកែលម្អខ្លួនឯង) ការច្នៃប្រឌិតទ្រឹស្តី (កំណែទម្រង់ខ្លួនឯង) និងការកសាងសមត្ថភាព (ការលើកកម្ពស់ខ្លួនឯង) ដើម្បីលុបបំបាត់យ៉ាងសកម្មនូវហានិភ័យនៃការផ្តាច់អំណាចពីខាងក្នុង និងជៀសវាងកំហុសនៃប្រវត្តិសាស្ត្រកើតឡើងវិញ។

ប្រសិនបើការតាមដានរបស់ប្រជាជនគឺជាសម្ពាធខាងក្រៅដែលបង្ខំឱ្យមានការកំណត់នៃអំណាច នោះការធ្វើបដិវត្តន៍លើខ្លួនឯង គឺជាការកម្លាំងចលករផ្ទៃក្នុងដែលជំរុញឱ្យមាន ការកែទម្រង់ដោយខ្លួនឯង។ការធ្វើបដិវត្តន៍លើអភិបាលកិច្ចដោយខ្លួនឯង ការពារនិងរៀបចំជាប្រព័ន្ធនេះមិនត្រឹមតែជៀសវាង ភាពយឺតយ៉ាវនៃការត្រួតពិនិត្យខាងក្រៅប៉ុណ្ណោះទេ ក៏ថែមទាំងដោះស្រាយបញ្ហាអភិបាលកិច្ច ដែល"ពេទ្យមិនព្យាបាលខ្លួនឯង"ដើម្បីឱ្យគណបក្សកាន់អំណាច អាចរក្សាទំនាក់ទំនងជាមួយប្រជាជនជានិច្ច ក្នុងការបន្សុទ្ធថាមវន្ត ឈានដល់ការដកខ្លួនចេញពីវដ្តប្រវត្តិសាស្ត្រ។

ការតាមដានពីប្រជាជន និងធ្វើបដិវត្តន៍លើខ្លួនឯងមានប្រភពចេញពី ចរិតលក្ខណៈរបស់បក្សកុម្មុយនីស្តចិន ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជន។ ការតាមដានពីប្រជាជនលាតត្រដាងពីបញ្ហា ហើយធ្វើបដិវត្តន៍លើខ្លួនឯង គឺដោះស្រាយបញ្ហា ហើយទីបំផុតបូកសរុបទៅជាបេសកកម្មដើមរបស់បក្សកុម្មុយនីស្តចិន ដែលស្វែងរកសុភមង្គលជូនប្រជាជន៕

វិទ្យុមិត្តភាពកម្ពុជាចិន