(កៀវ)៖ នៅថ្ងៃពុធ ខែកក្កដា ឆ្នាំ២០២៥ រុស្ស៉ីបានប្រើយន្តហោះដ្រូនរាប់រយគ្រឿងរួមជាមួយមីស៉ីល វាយប្រហារមកលើអ៊ុយក្រែន ដោយត្រូវចំហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាលឱ្យមនុស្សយ៉ាងហោច១៥នាក់ ទទួលរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៉ីបានបញ្ជូនដ្រូន៤០០គ្រឿង និងមីស៉ីលបាលិស្ទីគ១គ្រាប់ ដោយកំណត់គោលដៅចម្បង ​មកលើទីក្រុង Kharkiv, Kryvyi Rih និង Vinnytsia ដែលស្ថិតនៅតំបន់ខុសៗគ្នានៃប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លាឌីមៀ ពូទីន ក៏បាននិយាយដែរថា ការវាយប្រហារធំនោះ បានបង្កការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល។ បើតាម​ទ័ពអាកាសអ៊ុយក្រែន ពួកគេបាញ់ទម្លាក់បានដ្រូនភាគច្រើន ប៉ុន្តែគោលដៅចំនួន១២ ត្រូវបានវាយប្រហារដោយដ្រូន៥៧គ្រឿង និងមីស៉ីល១គ្រាប់នោះ។

គួរបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ រុស្ស៉ីបានបង្កើនការវាយប្រហាររបស់ខ្លួន លើទីក្រុងផ្សេងៗពាសពេញអ៊ុយក្រែន រួមមានទាំង​រដ្ឋធានីកៀវ ដោយបញ្ជូនយន្តហោះដ្រូនម្តងៗរាប់រយគ្រឿង អមជាមួយមីស៉ីលបាលិស្ទីគ សឹងតែរៀងរាល់ថ្ងៃ។ ការកើនឡើងនៃសកម្មភាពវាយប្រហារ​ទាំងនេះ ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើកយកជាហេតុផលនៅសប្តាហ៍នេះ ក្នុងការសម្រេចចិត្តរបស់លោក ដើម្បីផ្តល់សព្វាវុធបន្ថែមឱ្យមកអ៊ុយក្រែន រួមមានទាំងប្រព័ន្ធការពារដែនអាកាស៕