(ភ្នំពេញ)៖ សាសនាហិណ្ឌូ គឺជាសាសនាដ៏ចំណាស់មួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រភពដើមចេញពីជ្រលងទន្លេឥណ្ឌូសនៃប្រទេសឥណ្ឌា។ មកដល់ពេលបច្ចុប្បន្ន សាសនានេះក៏នៅតែមានអ្នកគោរពប្រតិបត្តិយ៉ាងច្រើន ដោយឈរលើលំដាប់ទី៣ក្នុងចំណោមសាសនាធំៗនៅលើពិភពលោក ពោលគឺបន្ទាប់ពីគ្រិស្ដសាសនា និងឥស្លាមសាសនា ខណៈពុទ្ធសាសនាគឺឈរលើលំដាប់ទី៤។
ខាងក្រោមនេះគឺប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូច្រើនជាងគេ គិតត្រឹមឆ្នាំ២០២១៖
១. ឥណ្ឌា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,០៩៣,៧៨០,០០០នាក់។
២. នេប៉ាល់៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ២៨,៦០០,០០០នាក់។
៣. បង់ក្លាដេស៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១៣,៧៩០,០០០នាក់។
៤. ឥណ្ឌូណេស៉ី៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៤,២១០,០០០នាក់។
៥. ប៉ាគីស្ថាន៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៣,៩៩០,០០០នាក់។
៦. ស្រីលង្កា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៣,០៩០,០០០នាក់។
៧. សហរដ្ឋអាមេរិក៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ២,៥១០,០០០នាក់។
៨. ម៉ាឡេស៉ី៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,៩៤០,០០០នាក់។
៩. ចក្រភពអង់គ្លេស៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,០៣០,០០០នាក់។
១០. មីយ៉ាន់ម៉ា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៨៩០,០០០នាក់៕